នារសៀលថ្ងៃសុក្រ ១១រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ឯក បេង សុវត្ថិ ប្រធាននាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំគណៈប្រតិភូនាយកដ្ឋានគ្រប់គ្រងអត្រានុកូលដ្ឋាន និងអភិវឌ្ឍន៍មូលដ្ឋានរបស់ក្រសួងសន្តិសុខសាធារណៈឡាវ បានអញ្ជើញទៅទស្សនកិច្ចនៅសារមន្ទីរ ឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ទួលស្លែង ព្រមទាំងអញ្ជើញបន្ដដំណើរទៅទស្សនកិច្ចនៅវិមាន ឈ្នះ ឈ្នះ និងបានថតរូបទុកជាអានុស្សាវរីយ៍៕