ខេត្តព្រៃវែង៖នៅថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ផុន លីវិរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចុះទៅស្រុកពារាំង ខេត្តព្រៃវែង ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តការងារអត្រានុកូលដ្ឋាន និងការប្រើប្រាស់សៀវភៅស្រង់ស្ថិតិកំណើត អាពាហ៍ពិពាហ៍ និងមរណភាពដែលប្រើប្រាស់ដោយមេភូមិនៅតាមឃុំ សង្កាត់ និងក្រុង ស្រុក ក្នុងខេត្តព្រៃវែង។ ក្នុងកិច្ចប្រជុំត្រួតពិនិត្យនេះផងដែលក៏មានការចូលរួមលោកអនុប្រធាននាយកដ្ឋាន លោកប្រធាន អនុប្រធានការិយាល័យ ចំណុះនាយកដ្ឋានអត្រានុកូលដ្ឋាន ព្រមទាំងលោកអភិបាលរងស្រុក លោកនាយករដ្ឋបាលសាលាស្រុក និងលោកមេឃុំ ស្មៀនឃុំ ទាំងអស់ក្នុងស្រុកពារាំង។ ការចុះត្រួតពិន្យនេះមានគោលបំណងមើល អំពីលទ្ធផល នៃការអនុវត្តកន្លងមក និងស្វែងរកចំណុចខ្លាំង បញ្ហាប្រឈម ការខ្វះខាត់ និងការសហការ ដោះស្រាយ បញ្ហានានា នៅតាមថ្នាក់រដ្ឋបាលនីមួយៗ ឱ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព៕