រាជធានីភ្នំពេញ៖ ថ្ងៃអាទិត្យ ១៥កេីត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការដ្ឋាននគរបាលខណ្ឌដង្កោ បានដឹកនាំកម្លាំងរួមមាន លោកនាយផ្នែកអត្តសញ្ញាណកម្ម លោកនាយប៉ុស្តិ៍ នាយរងប៉ុស្តិ៍និងមន្ត្រីប៉ុស្តិ៍ បានចុះសួរសុខទុក្ខនឹងប្រគល់ជូន សៀវភៅគ្រួសារ(ក៤)ជូនប្រពលរដ្ឋ ដែលស្ថិតក្នុងភូមិសាស្ត្រ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។