នាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា

ថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣ ១៤:១៣ ល្ងាច

តួនាទីភារកិច្ចនាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា

នាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា មានតួនាទីធ្វើជាសេនាធិការ ក្នុងការសិក្សារៀបចំគោលការណ៍ គោលនយោបាយ យុទ្ធសាស្ត្រ និងផែនការសកម្មភាព ការគ្រប់គ្រងប្រើប្រាស់ វិភាគ បែងចែកប្រភេទ​ទិន្នន័យ​អត្តសញ្ញាណប្រជាពលរដ្ឋទៅតាមលក្ខណៈ​វិទ្យាសាស្រ្ត និងអភិវឌ្ឍន៍បច្ចេកវិទ្យា ទូរគមនាគមន៍ព័ត៌មានវិទ្យា និងមានភារកិច្ចដូចតទៅ ៖
១. ធ្វើការងារដឹកនាំ ចាត់ចែងការស្រង់ ប្រមូលទិន្នន័យ អត្តសញ្ញាណប្រជាពលរដ្ឋ ដែលបញ្ជូនពីបណ្តា នាយកដ្ឋានចំណុះអគ្គនាយកដ្ឋាន
២. ធ្វើការងាររៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យអត្តសញ្ញាណអេឡិចត្រូនិចស្តង់ដារ សម្រាប់ប្រើប្រាស់ក្នុងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មធានាបាននូវសង្គតិភាពក្នុងការបញ្ចូល ថែរក្សា គ្រប់គ្រង និង និងប្រើប្រាស់ទិន្នន័យអត្តសញ្ញាណកម្មតាមការចាំបាច់
៣. តាមការប្រគល់សិទ្ធិពីអគ្គនាយក ធ្វើកិច្ចសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត ដើម្បីប្រមូល និងចែករំលែកទិន្នន័យព័ត៌មានវិទ្យាតាមការចាំបាច់
៤. ធ្វើការងារដឹកនាំ ត្រួតពិនិត្យ លើកិច្ចដំណើរការការងារនៃមន្រ្តីព្រមទាំងលើកគម្រោងផែនការកម្មវិធី បណ្តុះបណ្តាលមន្ត្រី របស់នាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា
៥. ធ្វើការងារកសាងផែនការប្រឆាំងឧក្រិដ្ឋកម្មបច្ចេកវិទ្យា និងការពារហានិភ័យផ្សេងៗទៀត ដើម្បីការពារ សន្តិសុខ សុវត្ថិភាព ប្រព័ន្ធ និងទិន្នន័យនៃអត្តសញ្ញាណប្រជាពលរដ្ឋ
៦. ធ្វើការងាររដ្ឋបាល ការងារបុគ្គលិក ការងារបណ្តុះបណ្តាល និងការងារភស្តុភារ គណនេយ្យ របស់នាយកដ្ឋាន
៧. ធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារ និងទិសដៅបន្ត របស់នាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា តាម​របបកំណត់
៨. ធ្វើការងារប័ណ្ណសាររបស់នាយកដ្ឋាន
៩. បំពេញភារៈកិច្ចផ្សេងៗទៀត ដែលអគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មប្រគល់ឲ្យ។

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម