ទីស្នាក់ការផ្ដល់លិខិតឆ្លងដែនធម្មតា ផ្សារទំនើបអ៊ីអន២៖ សកម្មភាពមន្រ្តីនគរបាលសាខាលិខិតឆ្លងដែន បំពេញបែបបទផ្ដល់ជូនប្រជាពលរដ្ឋដែលអញ្ជើញមកទទួលសេវា នៅទីស្នាក់ការផ្ដល់លិខិតឆ្លងដែនធម្មតា ផ្សារទំនើបអ៊ីអន២ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
១-ចំពោះការមកធ្វើលិខិតឆ្លងដែន សាមីខ្លួនត្រូវមាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី
២-ករណីមិនមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ប្រជាពលរដ្ឋត្រូវភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម៖
-សេចក្ដីចម្លងសំបុត្រកំណើត ឬសេចក្ដីចម្លងសំបុត្របញ្ជាក់កំណើត
-សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ (ករណីមិនមានសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ សាមីខ្លួនត្រូវភ្ជាប់មកជាមួយនូវលិខិតបញ្ជាក់ទីលំនៅដែលខ្លួនរស់នៅ)
៣-ចំពោះការផ្ដល់លិខិតឆ្លងដែន ក្មេងក្រោមអាយុ ១៥ឆ្នាំ ត្រូវភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម៖
-សេចក្ដីចម្លងសំបុត្រកំណើត ឬសេចក្ដីចម្លងសំបុត្រ បញ្ជាក់កំណើត
-សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ (ករណីមិនមាន សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ សាមីខ្លួនត្រូវភ្ជាប់មកជាមួយនូវលិខិតបញ្ជាក់ទីលំនៅដែលខ្លួនរស់នៅ)
-និងមានការធានាពី ឳពុក ម្ដាយ ឬអាណាព្យាបាល ដោយភ្ជាប់មកជាមួយអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
អាស័យដ្ឋានទីស្នាក់ការផ្ដល់លិខិតឆ្លងដែនធម្មតា អគារផ្សារទំនើបអ៊ីអន២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ទូរស័ព្ទទំនាក់ទំនង ០១១ ៥៨២ ២៧៧
?សូមលោកអ្នក Download កម្មវិធី GDI eServices ក្នុងទូរស័ព្ទដៃ ដើម្បីសួរព័ត៌មានលំអិតអំពីការងារអត្តសញ្ញាណកម្ម៕
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងថ្នាក់ដឹកនាំ ព្រមទាំងកងកម្លាំងនគរបាលជាតិ មន្រ្តីរាជការស៊ីវិល នៃអគ្គនា...
១២ តុលា ២០២៥
ខេត្តបាត់ដំបង៖ នៅថ្ងៃពុធ ៧រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក មាស សុីផាន អគ្គនាយករង តំណាង...
២១ មេសា ២០២៣
សូមជូនបញ្ជីឈ្មោះ និងលេខទូរស័ព្ទទំនាក់ទំនង ប្រជាពលរដ្ឋលោកមានបញ្ហា ឬមានចម្ងល់ក្នុងការសុំផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ...
០៨ កក្កដា ២០២០
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១៤រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ លោកជំទាវ ឧត្តមសេនីយ៍ឯក លឹម រស្មី អគ្គនាយករង...
១១ មករា ២០២១