តួនាទីភារកិច្ចនាយកដ្ឋានអត្រានុកូលដ្ឋាន

ថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣ ១៤:១០ ល្ងាច

តួនាទីភារកិច្ចនាយកដ្ឋានអត្រានុកូលដ្ឋាន

នាយកដ្ឋានអត្រានុកូលដ្ឋានមានតួនាទីធ្វើជាសេនាធិការ លើការងារអត្រានុកូលដ្ឋាន ដោយសិក្សារៀបចំគោលការណ៍ គោលនយោបាយយុទ្ធសាស្រ្ត និងផែនការសកម្មភាព ក្នុងការចុះបញ្ជី និងផ្តល់សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ សំបុត្រមរណៈភាព និងមានភារកិច្ចដូចតទៅ៖
១. ធ្វើការការកសាងប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធ្វើជាមូលដ្ឋាន​ឯកភាព​ដល់ឯកសារបញ្ចាក់អត្តសញ្ញាណ​ផ្សេងទៀត​របស់ប្រជាពលរដ្ឋ។
២. ធ្វើការងារដឹកនាំ ត្រួតពិនិត្យ លើកិច្ចដំណើរការការងារនៃមន្ត្រីអត្រានុកូលដ្ឋាន ព្រមទាំងលើកគម្រោងផែនការ កម្មវិធីបណ្តុះបណ្តាល​មន្ត្រីអត្រានុកូលដ្ឋាន។
៣. ធ្វើការងារបោះពុម្ភ ការគ្រប់គ្រង ការបែងចែកសៀវភៅ និងសំបុត្រអត្រានុកូលដ្ឋានដល់មន្ត្រីអត្រានុកូលដ្ឋាន ព្រមទាំងលើកគម្រោងផែនការ កម្មវិធីបណ្តុះបណ្តាលមន្ត្រីអត្រានុកូលដ្ឋាន។
៤. ធ្វើការងារពិនិត្យនីត្យានុកូលភាពនៃឯកសារអត្រានុកូលដ្ឋាន និងចេញសេចក្តីចម្លងសំបុត្រ អត្រានុកូលដ្ឋាន គ្រប់ប្រភេទ ជូនប្រជាពលរដ្ឋតាមការស្នើសុំ ។
៥. ធ្វើការងារពិនិត្យ និងលើកយោបល់លើសំណុំឯកសារសុំរៀបអាពាហ៍ពិពាហ៍រវាងប្រជាពលរដ្ឋខ្មែរ និង ជនបរទេស។
៦. ធ្វើការងារអប់រំ ផ្សព្វផ្សាយជាសាធារណៈជូនប្រជាពលរដ្ឋអំពីការងារអត្រានុកូលដ្ឋាន
៧. សហការកសាងផែនការប្រឆាំងឧក្រិដ្ឋកម្មបច្ចេកវិទ្យា និងការពារហានិភ័យផ្សេងៗ ទៀត ដើម្បីការពារសន្តិសុខ សុវត្ថិភាពប្រព័ន្ធ និង ទិន្នន័យនៃអត្រានុកូលដ្ឋាន ។
៨. គ្រប់គ្រងចំណូលពីការងារអត្រានុកូលដ្ឋានតាមច្បាប់ជាធរមាន
៩. ធ្វើការងាររដ្ឋបាល ការងារបុគ្គលិក ការងារបណ្តុះបណ្តាល និង ការងារភស្តុភារ គណនេយ្យ របស់នាយកដ្ឋាន
១០.ធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារ និងទិសដៅបន្ត របស់នាយកដ្ឋានអត្រានុកូលដ្ឋានតាមរបបកំណត់
១១.ធ្វើការងារប័ណ្ណសាររបស់នាយកដ្ឋាន
១២.បំពេញភារៈកិច្ចផ្សេងៗទៀត ដែលអគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មប្រគល់ឲ្យ។

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម