ថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣ ១៤:១២ ល្ងាច
តួនាទីភារកិច្ចនាយកដ្ឋានលិខិតឆ្លងដែន
នាយកដ្ឋានលិខិតឆ្លងដែន មានតួនាទីធ្វើជាសេនាធិការ ក្នុងការសិក្សារៀបចំគោលការណ៍ គោលនយោបាយ យុទ្ធសាស្ត្រ និងផែនការសកម្មភាពការងារលិខិតឆ្លងដែនធម្មតា និងលិខិតធ្វើដំណើរ ឆ្លងដែនដទៃទៀត និងមានភារកិច្ចដូចតទៅ ៖
១. ធ្វើការងារដឹកនាំ ចាត់ចែង ប្រមូលទិន្នន័យប្រជាពលរដ្ឋដែលស្នើសុំលិខិតឆ្លងដែនធម្មតា ការផលិតលិខិតឆ្លងដែនធម្មតា និងការចែកផ្តល់លិខិតឆ្លងដែនធម្មតាជូនប្រជាពលរដ្ឋ
២. ធ្វើការងាររៀបចំបែបបទ នីតិវិធីនៃការផ្តល់លិខិតឆ្លងដែនធម្មតា និងការគ្រប់គ្រងច្រកចេញចូលតែមួយ
៣. ធ្វើការងារដឹកនាំ ត្រួតពិនិត្យ ការផ្តល់លិខិតឆ្លងដែនធម្មតា តាមសាខាលិខិតឆ្លងដែនប្រចាំតំបន់
៤. ធ្វើការងាររៀបចំលិខិតបទដ្ឋានក្នុងការផ្តល់លិខិតធ្វើដំណើរឆ្លងដែនដទៃទៀត
៥. ធ្វើការងារអប់រំ ផ្សព្វផ្សាយជាសាធារណៈជូនប្រជាពលរដ្ឋអំពីការងារលិខិតឆ្លងដែនធម្មតា និង លិខិតធ្វើដំណើរឆ្លងដែនដទៃទៀត
៦. ធ្វើការងារកសាងប្រព័ន្ធគ្រប់គ្រង រក្សាទុកទិន្នន័យ ចុះបញ្ជីការងារលិខិតឆ្លងដែនធម្មតាតាមប្រព័ន្ធ បច្ចេកវិទ្យា
៧. ធ្វើការងារត្រួតេពិនិត្យនីត្យានុកូលភាពនៃលិខិតឆ្លងដែនធម្មតា និង លិខិតធ្វើដំណើរឆ្លងដែនដទៃទៀត
៨. ធ្វើការងារដឹកនាំ ត្រួតពិនិត្យ លើកិច្ចដំណើរការការងារនៃមន្រ្តីលិខិតឆ្លងដែនធម្មតា ព្រមទាំងលើកគម្រោង ផែនការ កម្មវិធីបណ្តុះបណ្តាល មន្រ្តីលិខិតឆ្លងដែនធម្មតា។
៩. សហការកសាងផែនការប្រឆាំងឧក្រិដ្ឋកម្មបច្ចេកវិទ្យា និងការពារហានិភ័យផ្សេងៗទៀត ដើម្បីការពារ សន្តិសុខ សុវត្ថិភាព ប្រព័ន្ធ និង ទិន្នន័យរបស់នាយកដ្ឋាន
១០.គ្រប់គ្រងចំណូលពីការងារលិខិតឆ្លងដែនធម្មតាតាមច្បាប់ជាធរមាន
១១.ធ្វើការងាររដ្ឋបាល ការងារបុគ្គលិក ការងារបណ្តុះបណ្តាល និងការងារភស្តុភារ គណនេយ្យ របស់នាយកដ្ឋាន
១២.ធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារ និងទិសដៅបន្តរបស់នាយកដ្ឋានលិខិតឆ្លងដែនតាមរបបកំណត់
១៣.ធ្វើការងារប័ណ្ណសាររបស់នាយកដ្ឋាន
១៤.បំពេញភារៈកិច្ចផ្សេងៗទៀត ដែលអគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មប្រគល់ឲ្យ