ថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៣ ១៤:១១ ល្ងាច
តួនាទីភារកិច្ចនាយកដ្ឋានសញ្ជាតិ
នាយកដ្ឋានសញ្ជាតិ មានតួនាទី ធ្វើជាសេនាធិការ ក្នុងការអនុវត្តច្បាប់ស្តីសញ្ជាតិ អនុក្រឹត្យ និង លិខិតបទដ្ឋានពាក់ព័ន្ធ និងមានភារកិច្ចដូចតទៅ ៖
១. ធ្វើការងារកសាងខ្លឹមសារឯកសារដទៃទៀត ពាក់ព័ន្ធនឹងការងារសញ្ជាតិ
២. ធ្វើការងារពិនិត្យ លើកយោបល់លើសំណុំឯកសារស្នើសុំចូលសញ្ជាតិខ្មែរ តាមសញ្ជាតូបនីយកម្ម ឬការទាមទារសញ្ជាតិ និងការប្តឹងជំទាស់ចំពោះការទាមទារសញ្ជាតិ ៣. ធ្វើការងារពិនិត្យ លើកយោបល់លើសំណុំឯកសារសុំលះបង់សញ្ជាតិ
៤. ធ្វើការរៀបចំសំណើរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ទៅនាយករដ្ឋមន្រ្តី និងសំណើររបស់នាយករដ្ឋមន្ត្រីថ្វាយ ព្រះមហាក្សត្រ និងរៀបចំព្រះរាជក្រឹត្យ
៥. ធ្វើការងាររៀបចំបែបបទ នីតិវិធីនៃការប្រកាសចូលសញ្ជាតិ
៦. គ្រប់គ្រងទិន្នន័យជនដែលទទួលបានសញ្ជាតិខ្មែរ និង លះបង់សញ្ជាតិខ្មែរ តាមព្រះរាជក្រឹត្យ
៧. ធ្វើការងារត្រួតពិនិត្យ នីត្យានុកូលភាពនៃការងារសញ្ជាតិខ្មែរ
៨. ធ្វើការងារដឹកនាំ ត្រួតពិនិត្យ លើកិច្ចដំណើរការការងារនៃមន្រ្តីនាយកដ្ឋានសញ្ជាតិ ព្រមទាំងលើកគម្រោង ផែនការ កម្មវិធីបណ្តុះបណ្តាលមន្ត្រីនៃនាយកដ្ឋានសញ្ជាតិ
៩. គ្រប់គ្រងចំណូលពីការងារសញ្ជាតិតាមច្បាប់ជាធរមាន
១០. ធ្វើការងាររដ្ឋបាល ការងារបុគ្គលិក ការងារបណ្តុះបណ្តាល និងការងារភស្តុភារ គណនេយ្យ របស់នាយកដ្ឋាន
១១. ធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារ និងទិសដៅបន្តរបស់នាយកដ្ឋានសញ្ជាតិតាមរបបកំណត់
១២. ធ្វើការងារប័ណ្ណសាររបស់នាយកដ្ឋាន
១៣. បំពេញភារៈកិច្ចផ្សេងៗទៀត ដែលអគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មប្រគល់ឲ្យ។