ចេញសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ស្តីពីវិធានការធ្វើតេស្តរហ័សរកឃើញវិជ្ជាមានជំងឺកូវីដ-១៩ តាមបណ្តាអគ្គនាយកដ្ឋាន និងអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ
ថ្ងៃអាទិត្យ ទី២៥ ខែកក្កដា ឆ្នាំ២០២១ ២០:២៧ ល្ងាច

ចេញសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ស្តីពីវិធានការធ្វើតេស្តរហ័សរកឃើញវិជ្ជាមានជំងឺកូវីដ-១៩ តាមបណ្តាអគ្គនាយកដ្ឋាន និងអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ

ចេញសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ស្តីពីវិធានការធ្វើតេស្តរហ័សរកឃើញវិជ្ជាមានជំងឺកូវីដ-១៩ តាមបណ្តាអគ្គនាយកដ្ឋាន និងអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ ។
ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងស្របតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមណែនាំនូវវិធានការដូចខាងក្រោម៖
១.ថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ត្រូវទាក់ទងជាមួយភ្នាក់ងារសុខាភិបាលឬនាយកដ្ឋានសុខាភិបាល នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុដើម្បីទទួលការព្យាបាលឱ្យបានត្រឹមត្រូវ។
២.អង្គភាពរបស់មន្ត្រីរាជការដែលរកឃើញវិជ្ជមានជំងឺកូវីដ-១៩ត្រូវស្រាវជ្រាវស្វែងរកអ្នកពាក់ព័ន្ធប៉ះពាល់ទាំងផ្ទាល់ និងប្រយោល ដើម្បីយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ និងតម្រូវឱ្យធ្វើចត្តាឡីស័ក តាមវិធានសុខាភិបាលឱ្យបានត្រឹមត្រូវ ព្រមទាំងចាត់ចែងគ្រប់គ្រងអង្គភាពឱ្យបានហ្មត់ចត់ចៀសវាងការឆ្លងបន្ត។
៣.ត្រូវណែនាំដល់មន្ត្រីរាជការដែលរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ឱ្យចូលរួមសហការជាមួយភ្នាក់ងារសុខាភិបាល និងអាជ្ញាមូលដ្ឋានដើម្បីយកសំណាកក្រុមគ្រួសារដែលបានប៉ះពាល់ធ្វើតេស្តរកមេរោគកូវីដ-១៩ និងតម្រូវឱ្យធ្វើចត្តាឡីស័កតាមវិធានសុខាភិបាលឱ្យបានត្រឹមត្រូវដើម្បី ចូលរួមកាត់ផ្តាច់ខ្សែចម្លងចូលក្នុងអង្គភាព និងសហគមន៍។
៤.ចំពោះថ្នាក់ដឹក និងមន្ត្រីរាជការដែលរកឃើញវិជ្ជមានកូវីដ-១៩ ហើយត្រូវបានអនុញ្ញាតឱ្យសម្រាកព្យាបាល និងថែទាំដោយខ្លួនឯងនៅគេហដ្ឋានឱ្យបានត្រឹមត្រូវដើម្បីបញ្ជាក់ថាសាមីខ្លួនពិតជាបានជាសះស្បើយពីជំងឺកូវីដ-១៩ពិតប្រាកដមែន មុនបញ្ចប់ចត្តាឡីស័កឬចូលបម្រើរការងារក្នុងអង្គភាពវិញ៕

អត្ថបទផ្សេងៗ

នៅថ្ងៃអង្គារ ៩រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋ ក្រុមការងារត្រួតពិនិត្យ និងស្រាវជ្រាវលើករណីឯកសារអត្តសញ្ញាណមិនប្រក្រតី

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បន្តដោះស្រាយ និងប្រគល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដែលបានកែតម្រូវរួចរាល់ ជូនប្រជាពលរដ្ឋ។ នៅថ្ងៃអង្គារ ៩រោច ខែជេស្ឋ ឆ្...

១១ មិថុនា ២០២៦

គិតពីម៉ោង៦ព្រឹកថ្ងៃទី៨ ដល់ម៉ោង៦ព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦នេះ មានពលរដ្ឋ​ភៀសសឹក​​៥.៧៨៧នាក់បន្ថែមទៀត បាន​​បន្ត​វិលត្រឡប់​ទៅលំនៅឋានវិញ។ ដូច្នេះ ​ក្នុងចំណោមពលរដ្ឋ​ភៀសសឹក​​សរុបជាង៦សែន៤ម៉ឺន​នាក់

English Below] គិតពីម៉ោង៦ព្រឹកថ្ងៃទី៨ ដល់ម៉ោង៦ព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦នេះ មានពលរដ្ឋ​ភៀសសឹក​​៥.៧៨៧នាក់បន្ថែមទៀត បាន​​បន្ត​វិលត្រឡប់​ទៅលំនៅឋានវិញ...

១០ មករា ២០២៦

សកម្មភាពប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តកែប បានដឹកនាំកម្លាំងជំនាញ បំពេញបែបបទផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងប្រគល់សៀវភៅស្នាក់នៅ(ក២) ជូនដល់ប្រជាពលរដ្ឋ

ខេត្តកែប៖ នៅថ្ងៃព្រហស្បតិ៍ ៥រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ សកម្មភាពប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរ...

០៨ មិថុនា ២០២៣

ឯកឧត្តម ផុន លីវិរៈ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ការងារត្រួតពិនិត្យ និងស្រាវជ្រាវភាពមិនប្រក្រតីលើការអនុវត្តការងារអត្តសញ្ញាណកម្ម

ឯកឧត្តម ផុន លីវិរៈ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ការងារត្រួតពិនិត្យ និងស្រាវជ្រាវភាពមិនប្រក្រតីលើការអនុវត្តការងារអត្តសញ្ញាណកម្ម នៅព្រឹកថ្ងៃចន្ទ...

២៣ វិច្ឆិកា ២០២៣

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម