លោក ឧត្តមសេនីយ៍ត្រី ឈុន វណ្ណា ប្រធាននាយកដ្ឋានគ្រប់គ្រងប្រ​ព័ន្ធ​ព័ត៌មានវិទ្យា និងជាអនុប្រធានក្រុមការងារ តំណាងឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុកចាយ បញ្ញារ៉ា អគ្គនាយករង និងជាប្រធាន​ក្រុមការងារ​ពង្រីកយន្តការច្រកចេញចូលតែ​មួយសេវា​អត្តសញ្ញាណកម្ម នៃអគ្គ​នាយក​ដ្ឋានអត្តសញ្ញាណកម្ម បានរៀបចំវគ្គបណ្តុះបណ្តាលអំពីយន្តការច្រកចេញចូលសេវាអត្តសញ្ញាណកម្មនៅថ្នាក់សង្កាត់ ក្នុងរាជធានីភ្នំពេញ
ថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១ ២៣:៤២ ល្ងាច

លោក ឧត្តមសេនីយ៍ត្រី ឈុន វណ្ណា ប្រធាននាយកដ្ឋានគ្រប់គ្រងប្រ​ព័ន្ធ​ព័ត៌មានវិទ្យា និងជាអនុប្រធានក្រុមការងារ តំណាងឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុកចាយ បញ្ញារ៉ា អគ្គនាយករង និងជាប្រធាន​ក្រុមការងារ​ពង្រីកយន្តការច្រកចេញចូលតែ​មួយសេវា​អត្តសញ្ញាណកម្ម នៃអគ្គ​នាយក​ដ្ឋានអត្តសញ្ញាណកម្ម បានរៀបចំវគ្គបណ្តុះបណ្តាលអំពីយន្តការច្រកចេញចូលសេវាអត្តសញ្ញាណកម្មនៅថ្នាក់សង្កាត់ ក្នុងរាជធានីភ្នំពេញ

រាជធានីភ្នំពេញ៖ ដោយមានការឯកភាពដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយក​ដ្ឋាន​អត្តសញ្ញាណកម្ម ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិ​បាល​រាជធានីភ្នំពេញ និងអនុវត្តតាមផែន​ការ​យុទ្ធ​សាស្រ្តជាតិ ស្តីពីអត្ត​សញ្ញាណកម្ម ២០១៧-២០២៦ ក្រុមការងារពង្រីកយន្តការច្រក​ចេញចូល​តែមួយសេវាអត្តសញ្ញាណកម្ម ដឹកនាំដោយ លោក ឧត្តមសេនីយ៍ត្រី ឈុន វណ្ណា ប្រធាននាយកដ្ឋានគ្រប់គ្រងប្រ​ព័ន្ធ​ព័ត៌មានវិទ្យា និងជាអនុប្រធានក្រុមការងារ តំណាងឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុកចាយ បញ្ញារ៉ា អគ្គនាយករង និងជាប្រធាន​ក្រុមការងារ​ពង្រីកយន្តការច្រកចេញចូលតែ​មួយសេវា​អត្តសញ្ញាណកម្ម នៃអគ្គ​នាយក​ដ្ឋានអត្តសញ្ញាណកម្ម សហការជាមួយសាលារាជធានីភ្នំពេញ និងមានការគាំទ្រសហការដោយអង្គការ Vital Strategies បានរៀបចំវគ្គបណ្តុះបណ្តាលអំពីយន្តការច្រកចេញចូលសេវាអត្តសញ្ញាណកម្មនៅថ្នាក់សង្កាត់ ក្នុងរាជធានីភ្នំពេញ។វគ្គបណ្តុះបណ្តាលនេះបានប្រព្រឹត្តនៅសាលសន្និបាតរបស់សាលារាជធានី ចាប់ផ្តើមពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ដែលជាថ្ងៃបញ្ចប់វគ្គនេះ ដោយបានបែងចែកជា ០៨វគ្គ ដែលមានសិក្ខាកាមចំនួន១៦៣នាក់ ជាមន្ត្រីជំនាញនៅតាម សង្កាត់ ប៉ុស្តិ៍នគរបាលគោលដៅទាំង១៤ ក្នុងខណ្ឌទាំង១៤ នៃរាជ​ធានី​ភ្នំពេញ និងគ្រូបង្គោលជំនាញចំនួន១១នាក់ ក្រុមការងារបច្ចេកទេស និងសម្របសម្រួលចំនួន ០៧នាក់។ សង្កាត់ ប៉ុស្តិ៍នគរបាលគោលដៅ ក្នុងខណ្ឌទាំង១៤មាន៖ ១.សង្កាត់ ប៉ុស្តិ៍នគរបាលទន្លេបាសាក់ ខណ្ឌចំការមន ២.សង្កាត់ ប៉ុស្តិ៍នគរបាលទួលស្វាយព្រៃទី១ ខណ្ឌបឹង​កេងកង ៣.សង្កាត់ ប៉ុស្តិ៍នគរបាលវាលវង់ ខណ្ឌ៧មករា ៤.សង្កាត់ ប៉ុស្តិ៍នគរបាលផ្សារថ្មីទី៣ ខណ្ឌដូនពេញ ៥.សង្កាត់ ប៉ុស្តិ៍នគរបាល​ព្រែកលៀប ខណ្ឌជ្រោយចង្វារ ៦.សង្កាត់ ប៉ុស្តិ៍នគរបាលគីឡូម៉ែត្រ​លេខ៦ ខណ្ឌឬស្សីកែវ ៧.សង្កាត់ ប៉ុស្តិ៍នគរបាលផ្សារដេប៉ូទី១ ខណ្ឌទួលគោក ៨.សង្កាត់ ប៉ុស្តិ៍នគរបាលវាលស្បូវ ខណ្ឌច្បារអំពៅ ៩.សង្កាត់ ប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ១០.សង្កាត់ ប៉ុស្តិ៍នគរបាលព្រែកព្នៅ ខណ្ឌព្រែកព្នៅ ១១.សង្កាត់ ប៉ុស្តិ៍នគរបាល​កន្ទោក ខណ្ឌកំបូល ១២.សង្កាត់ ប៉ុស្តិ៍នគរបាលចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ១៣.សង្កាត់ ប៉ុស្តិ៍នគរបាលក្រាំងធ្នង់ ខណ្ឌ​សែនសុខ ១៤.សង្កាត់ ប៉ុស្តិ៍នគរបាលដង្កោ ខណ្ឌដង្កោ។វគ្គបណ្តុះបណ្តាលបានបង្ហាត់បង្ហាញដោយគ្រូបង្គោលជំនាញមកពីនាយកដ្ឋានអត្រានុកូលដ្ឋាន នាយកដ្ឋានស្ថិតិប្រជាពលរដ្ឋ នាយកដ្ឋាន​អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងនាយកដ្ឋាន​គ្រប់គ្រង​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្នុងគោលបំណងដើម្បីពង្រឹង​មន្ត្រីជំនាញនៅថ្នាក់សាលារាជធានី ស្នងការដ្ឋាន សាលាខណ្ឌ អធិការ​ដ្ឋាន សាលាសង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ឱ្យមានសមត្ថ​ភាព​យល់​ដឹងដូចខាងក្រោម៖១. ការរៀបចំការអនុវត្ត និងការប្រព្រឹត្តទៅយន្តការច្រក​ចេញចូល​តែ​មួយ​សេវាអត្តសញ្ញាណកម្ម ដែលជាការប្រមូលផ្តុំសេវារដ្ឋ​បាល​អត្តសញ្ញាណកម្មរួមមាន៖ សេវាអត្រានុកូលដ្ឋាន សេវាចុះបញ្ជីស្នាក់នៅ និងសេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឱ្យមកស្ថិតនៅក្រោម​ដំបូល​សាលា​សង្កាត់តែមួយ២. នីតិវិធី និងការចុះបញ្ជីតាមប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដែលមានប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន ប្រព័ន្ធចុះបញ្ជីស្នាក់នៅដែល​ជំនួសឱ្យការចុះបញ្ជីទាំងនោះដោយដៃកន្លងមក៣. របៀប និងការប្រើប្រាស់ និងអត្ថប្រយោជន៍ នៃសេវាអត្ត​សញ្ញាណ​កម្មតាមរយៈទូរស័ព្ទវៃឆ្លាត (GDI eService) ដែលអ្នកប្រើ​ប្រាស់​ទូរស័ព្ទ​វែឆ្លាត អាចដោនឡូតយកមកប្រើប្រាស់បានតាមរយៈ App Store និង Play Store។នៅបញ្ចប់វគ្គនីមួយៗក៏មានការប្រគល់ទទួលសម្ភារៈបច្ចេកទេសជូនដល់សាលាសង្កាត់គោលដៅទាំង១៤ សំរាប់យកទៅប្រើប្រាស់​យន្ត​ការច្រកចេញចូលតែមួយសេវាអត្តសញ្ញាណកម្មផងដែរ។ក្នុង​​បរិបទ​​បច្ចុប្បន្ន នៃស្ថានភាពកូវីដ១៩ កំពុងរីករាលដាលខ្លាំង ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល គ្រប់សិក្ខាកាម និងគ្រូបង្គោលគ្រប់​វគ្គបណ្តុះបណ្តាលត្រូវ​បាន​អនុវត្ត​តាមវិធានការណ៍ ០៣កុំ ០៣ការពារ ឱ្យជាប់ជាប្រចាំ៕

អត្ថបទផ្សេងៗ

សេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ

សេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ស្តីពីការដាក់ឱ្យដំណើរការសេវាផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែនធម្មតា សម្រ...

១០ មករា ២០២២

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យពិភាក្សាលើការងារនីតិកម្ម និងការងារពាក់ព័ន្ធ

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យពិភាក្សាលើការងារនីតិកម្ម និងការងារពាក់ព័ន្ធ ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ...

២១ កក្កដា ២០២៥

ខេត្តព្រះវិហារ៖ នៅថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៥ សកម្មភាពជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានបំពេញបែបបទផ្តល់ និងបន្តសុពលភាព

ខេត្តព្រះវិហារ៖ នៅថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៥ សកម្មភាពជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ប...

២៧ មីនា ២០២៥

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម