រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១១រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ លោកជំទាវ ឧត្តមសេនីយ៍ឯក លឹម រស្មី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស រយៈពេល១០ខែ ឆ្នាំ២០២១ ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) តាមប្រព័ន្ធ (Online)។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិក សមាជិកាក្រុមការងារ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) រាជធានី-ខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ អគ្គនាយករង លោក លោកស្រី តំណាងអគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ តំណាងអង្គភាពចំណុះក្រសួងពាក់ព័ន្ធ និងតំណាងអង្គការក្រៅរដ្ឋាភិបាលជាច្រើនរូបទៀត៕
ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង ចំរេីន អញ្ជើញចូលរួមកិច្ចប្រជុំជាមួយ លោក Mritunjay Kumar Narayan។ ក្រុងញ៉ូដេលី ប្រទេសឥណ្ឌា៖ នៅរសៀលថ្ងៃអង្គារ ១២កើត ខែម...
០៤ ធ្នូ ២០២៥
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅព្រឹកថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក តាត និ...
២៤ កុម្ភៈ ២០២២
ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាត និមល អញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារបច្ចេកទេសរបស់ក្រសួងមហាផ្ទៃ ពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីកិច្ចការពារទិន្នន័យបុគ...
២៣ មេសា ២០២៥
បន្ទប់ប្រជុំគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)៖ នៅរសៀលថ្ងៃចន្ទ ១០កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែឧសភ...
២៩ ឧសភា ២០២៣