រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ លោកជំទាវ ឧត្តមសេនីយ៍ឯក លឹម រស្មី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យ ពិភាក្សា និងធ្វើបច្ចុប្បន្នភាពសៀវភៅគោលការណ៍ណែនាំ ស្ដីពីបែបបទ និងនីតិវិធី នៃការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដើម្បីផ្ដល់សេវាសមស្រប ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) តាមប្រព័ន្ធ (Online)។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិក សមាជិកាក្រុមការងារ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) រាជធានី-ខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ អគ្គនាយករង លោក លោកស្រី តំណាងអគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ តំណាងអង្គភាពចំណុះក្រសួងពាក់ព័ន្ធ និងតំណាងអង្គការក្រៅរដ្ឋាភិបាលជាច្រើនរូបទៀត៕
លោក ឧត្តមសេនីយ៍ទោ សុគន្ធ វិសិដ្ឋ អញ្ចេីញចុះពង្រឹង ដកពិសោធន៍ការអនុវត្តជាក់ស្តែង និងស្តាប់អំពីបញ្ហាប្រឈម ដំណោះស្រាយ លើការងារចុះបញ្ជីស្នាក់នៅតាមប្រពន្ធ...
២១ កុម្ភៈ ២០២៥
ខេត្តព្រៃវែង៖ នៅថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ សកម្មភាពអធិការដ្ឋាននគរបាលស្រុកពោធិ៍រៀង នៃស្នងការដ្ឋានន...
២៧ កុម្ភៈ ២០២៥
ឯកឧត្តម ផុន លីវិរៈ អគ្គនាយករង អញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីផ្សព្វផ្សាយផែនក...
១៣ មីនា ២០២៥
សូមជនរួមជាតិ ជឿជាក់លើរាជរដ្ឋាភិបាល ដោយរួបរួមស្មារតីជាតិខ្មែរតែមួយ ចៀសវាងចាញ់ឧបាយកលឃោសនា ញុះញង់ពីក្រុមជ្រុលនិយមណាមួយ ធ្វើឱ្យប៉ះពាល់ដល់យុទ្ធសាស្រ្...
០៨ មករា ២០២៦