ខេត្តព្រៃវែង៖នៅថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម ផុន លីវិរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចុះទៅស្រុកពារាំង ខេត្តព្រៃវែង ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តការងារអត្រានុកូលដ្ឋាន និងការប្រើប្រាស់សៀវភៅស្រង់ស្ថិតិកំណើត អាពាហ៍ពិពាហ៍ និងមរណភាពដែលប្រើប្រាស់ដោយមេភូមិនៅតាមឃុំ សង្កាត់ និងក្រុង ស្រុក ក្នុងខេត្តព្រៃវែង។ ក្នុងកិច្ចប្រជុំត្រួតពិនិត្យនេះផងដែលក៏មានការចូលរួមលោកអនុប្រធាននាយកដ្ឋាន លោកប្រធាន អនុប្រធានការិយាល័យ ចំណុះនាយកដ្ឋានអត្រានុកូលដ្ឋាន ព្រមទាំងលោកអភិបាលរងស្រុក លោកនាយករដ្ឋបាលសាលាស្រុក និងលោកមេឃុំ ស្មៀនឃុំ ទាំងអស់ក្នុងស្រុកពារាំង។ ការចុះត្រួតពិន្យនេះមានគោលបំណងមើល អំពីលទ្ធផល នៃការអនុវត្តកន្លងមក និងស្វែងរកចំណុចខ្លាំង បញ្ហាប្រឈម ការខ្វះខាត់ និងការសហការ ដោះស្រាយ បញ្ហានានា នៅតាមថ្នាក់រដ្ឋបាលនីមួយៗ ឱ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព៕
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញដឹកនាំកិច្ចប្រជុំបន្តឆ្លងសេចក្ដីព្រាងប្រកាសស្ដីពីបែបបទនីតិវិធី នៃការចុះបញ្ជីស្នាក់នៅ ការគ្រប់គ្រងការស្នាក...
២៨ កក្កដា ២០២៥
ខេត្តព្រះវិហារ៖ នៅថ្ងៃអាទិត្យ ៥រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ សកម្មភាពប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរប...
២៣ កញ្ញា ២០២៤
ឯកឧត្តម ឧត្តមសេនីយ៍ឯក សុក្រិត្យ ថនឥស្សរ៉ា អញ្ជើញចូលរួមក្នុងពិធីបើក និងបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់សាលាជាត...
១៦ មករា ២០២៦
សាលាខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម រួមជា...
២០ កុម្ភៈ ២០២៣