អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅព្រឹកថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក តុប នេត អគ្គនាយករង តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំ និងមន្រ្តីជំនាញចំនួន០៥រូប ដែលដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក នួន វិទ្យាស័ក សាស្រ្តាចារ្យរង នៃបណ្ឌិត្យសភានគរបាលកម្ពុជា អញ្ជើញផ្ដល់បទសម្ភាស ព្រមទាំងផ្ដល់ឯកសារពាក់ព័ន្ធសម្រាប់ការសរសេរសៀវភៅ “សម្ដេចក្រឡាហោម ស ខេង ការងារគ្រប់គ្រងសន្ដិសុខ សណ្តាប់ធ្នាប់សាធារណៈ និងកំណែទម្រង់ រយៈពេល២៧ឆ្នាំ”ដោយអនុវត្តតាមសេចក្ដីសម្រេច និងតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បណ្ឌិត្យសភានគរបាលកម្ពុជា បានរៀបចំប្រមូលចងក្រង និងតាក់តែងសៀវភៅ មានចំណងជើងថា “សម្ដេចក្រឡាហោម ស ខេង ការងារគ្រប់គ្រងសន្ដិសុខ សណ្តាប់ធ្នាប់សាធារណៈ និងកំណែទម្រង់ រយៈពេល២៧ឆ្នាំ”។ ក្នុងដំណើរការ នៃការសរសេរសៀវភៅនេះ បណ្ឌិត្យសភានគរបាលកម្ពុជា ត្រូវការទិន្នន័យនឹងព័ត៌មានគ្រប់ប្រភេទ ក្នុងរយៈពេល២៧ឆ្នាំ (១៩៩៣-២០២០) ដែលបានមកតាមរយៈការធ្វើបទសម្ភាស និងឯកសារផ្សេងៗ។ជាការពិតណាស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក គឺជាថ្នាក់ដឹកនាំមួយរូបដែលបានបំពេញតួនាទីដ៏សំខាន់ក្នុងការដឹកនាំបញ្ជានិងគ្រប់គ្រងការងារអត្តសញ្ញាណកម្ម ព្រមទាំងមានទស្សនវិស័យ បទពិសោធ ផែនការ វិធានការ និងដំណោះស្រាយល្អៗ ក្នុងការបំពេញភារកិច្ចទទួលខុសត្រូវ ឱ្យសម្រេចបានជោគជ័យ។ក្នុងន័យខាងលើនេះ បណ្ឌិត្យសភានគរបាលកម្ពុជា ស្នើសុំ ឯកឧត្តម នាយកឧត្តមសេនីយ៍ អគ្គនាយក អនុញ្ញាតដល់ក្រុមការងារសរសេរសៀវភៅនេះ បានជួបសម្ភាសផ្ទាល់ជាមួយតំណាង ឯកឧត្តម នាយកឧត្តមសេនីយ៍ អគ្គនាយក និងថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៕
ខេត្តព្រះវិហារ៖ នៅថ្ងៃអាទិត្យ ១៣រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារចល័ត ផ្នែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែ...
០២ កញ្ញា ២០២៤
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីគោលការណ៍រៀបចំប្រព័ន្ធរួមអត្តសញ្ញាណប្រជាជន នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស...
២៦ មករា ២០២៥
នៅថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារត្រួតពិនិត្យ និងស្រាវជ្រាវលើករណីឯកសារអត្តសញ្ញា...
២៩ ឧសភា ២០២៥
នៅថ្ងៃព្រហស្បតិ៍ ១១កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលាឃុំព្រៃទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង មាន...
០៧ វិច្ឆិកា ២០១៩