បទអន្តរាគមន៍អំពីនីតិវិធីយន្តការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ  និងដោះស្រាយបញ្ហាមួយចំនួន នៃការងារអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
ថ្ងៃអាទិត្យ ទី១៥ ខែកញ្ញា ឆ្នាំ២០១៩ ១៩:៣១ ល្ងាច

បទអន្តរាគមន៍អំពីនីតិវិធីយន្តការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងដោះស្រាយបញ្ហាមួយចំនួន នៃការងារអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ខេត្តព្រៃវែង៖ នៅថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ឯក ឃៀង សុគន្ធា ប្រធាននាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បានអញ្ជើញធ្វើបទអន្តរាគមន៍អំពីនីតិវិធីយន្តការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងដោះស្រាយបញ្ហាមួយចំនួន នៃការងារអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ របស់សមាជិក ប.ស.ស ខេត្តព្រៃវែង។ ក្នុងនោះក៏មានការអញ្ជើញចូលរួម ឯកឧត្តម ចាន់ ថា អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ត្រី គង់ ណាត ស្នងការរងទទួលផែនអត្តសញ្ញាណកម្ម លោកអភិបាលរងក្រុង/ស្រុកទទួលផែនអត្តសញ្ញាណកម្ម លោកស្រី សួន ច័ន្ទតារា តំណាងសាលាដំបូងខេត្ត លោកនាយការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលោកនាយ ការិយាល័យគ្រប់គ្រងការស្នាក់នៅ លោកអធិការរងក្រុង/ស្រុក ទទួលផែនអត្តសញ្ញាណកម្ម លោកមេឃុំ/ចៅសង្កាត់ គ្រប់ឃុំ/សង្កាត់ ព្រមទាំងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល គ្រប់ប៉ុស្តិ៍ និងតំណាង កម្មករ និយោជិក ក្រុមហ៊ុន រោងចក្រ សហគ្រាស សរុបរួមចំនួន ៣៣០នាក់។
ជាលទ្ធផលក្នុងបទអន្តរាគមន៍នេះរួមមានដូចខាងក្រោម៖
១/-​បានបញ្ជាក់ពីនីតិវិធីផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មានដូចជា ឯកសារ​ ទីកន្លែង​ និងរយ:ពេលនៃការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។
២/-​បញ្ជាក់ជូននូវអនុសាសន៍​ ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្ដម​ អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អំពី​មូលហេតុអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បាត់ច្រេីន​ ការ​បញ្ជូនទិន្នន័យ​ ការមកបេីកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទៅចែកជូនប្រជាពលរដ្ឋ មានការយឺយ៉ាវ​ និង​ណែនាំឲ្យយកចិត្តទុកដាក់ផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដល់អ្នកដែលចុះឈ្មោះដោយប្រេីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចាស់​ និងលិខិតបញ្ជាក់ឯកសារអត្តសញ្ញាណ ជាពិសេសទិន្នន័យនៅសល់ឆ្នាំចាស់ និងផែនការឆ្នាំ២០១៩ ។
ចំពោះ​អ្នកចុះឈ្មោះបោះឆ្នោតប្រេីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចាស់​ និងបញ្ជាក់ឯកសារអត្តសញ្ញាណ ជំនាញប្តេជ្ញា​សហការអនុវត្តន៍ផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គំរូថ្មី​ឱ្យបានអស់ ។
៣/-រកឃេីញមានបញ្ហា​ ០៧ករណី​​ថតច្រើនដងមិនទទួលបានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថតច្រើនដងដោយកែទិន្នន័យ និងរកដំណោះស្រាយជូន ០៣ករណី ដែលខុសបច្ចេកទេសមិនបានបញ្ចូលលេខអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គំរូចាស់ចូល ។
រីឯ ០៤ករណីទៀតមិនអាចផ្តល់បាន ដោយឯកសារមានត្រឹមត្រូវនៅក្នុងប្រព័ន្ធ ហើយកែទិន្នន័យ៕

អត្ថបទផ្សេងៗ

ខេត្តកែប៖ នៅថ្ងៃចន្ទ ៣រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សកម្មភាពប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តកែប បានដឹកនាំកម្លាំងជំនាញ

ខេត្តកែប៖ នៅថ្ងៃចន្ទ ៣រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សកម្មភាពប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេ...

១៩ វិច្ឆិកា ២០២៤

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពីការរៀបចំសន្លឹកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូថ្មី

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពីការរៀបចំសន្លឹកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូថ្មី។ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្...

១៦ កក្កដា ២០២៦

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំកិច្ចប្រជុំពិនិត្យការងារវិភាគមុខងារ និងកំណត់ចំនួនក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ និងមន្រ្តីរាជការស៊ីវិល របស់ការិយាល័យនីមួយៗ នៃនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំកិច្ចប្រជុំពិនិត្យការងារវិភាគមុខងារ និងកំណត់ចំនួនក្របខ័ណ្ឌមន្រ្តី...

០៥ តុលា ២០២៣

ខេត្តព្រៃវែង៖ នៅថ្ងៃពុធ ១០រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យ លេខ៤៧ អនក្រ.បក ចុះថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥

ខេត្តព្រៃវែង៖ នៅថ្ងៃពុធ ១០រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំផ្សព្វ...

២១ កញ្ញា ២០២៥

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម