ក្រុមការងារប្រអប់សំបុត្រទទួលមតិ សំណូមពរប្រជាពលរដ្ឋ៖ នៅថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ក្រុមការងារប្រអប់សំបុត្រទទួលមតិ សំណូមពរប្រជាពលរដ្ឋ បានចុះបើកប្រអប់សំបុត្រ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ហម រដ្ឋា អនុប្រធានក្រុមការងារ តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង និងជាប្រធានក្រុមការងារប្រតិកម្មរហ័ស នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចុះបើកប្រអប់សំបុត្រ ដែលបានដាក់នៅតាមបណ្តាទីតាំងផ្តល់សេវាអត្តសញ្ញាណកម្ម ដើម្បីយកមកពិនិត្យ និងដោះស្រាយជូនប្រជាពលរដ្ឋរួមមានប្រអប់សំបុត្រមុខអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នាយកដ្ឋានអត្រានុកូលដ្ឋាន នាយកដ្ឋានលិខិតឆ្លងដែន នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សាខាផ្តល់លិខិតធ្វើដំណើរពលករកម្ពុជាទៅធ្វើការនៅបរទេស ផ្សារស្ទឹងមានជ័យថ្មី សាខាផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) សាខាលិខិតឆ្លងដែនផ្សារទំនើបអ៊ីអន២សែនសុខ និងសាខាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផ្សារទំនើបអ៊ីអន២សែនសុខ។
កិច្ចប្រជុំពិភាក្សាស្តីពីដំណើរការ នៃការរៀបចំប្រព័ន្ធ័គ្រប់គ្រងការស្នាក់នៅ។ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅព្រឹកថ្ងៃពុធ ១២រោច ខែមិគសិរ ឆ្នាំម្សា...
១៩ ធ្នូ ២០២៥
ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃចន្ទ ៦រោច...
១៧ មិថុនា ២០២៥
ឯកឧត្ដម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត បានអញ្ជើញចូលរួមក្នុងឱកាសដែល ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យ...
១៤ វិច្ឆិកា ២០២៣
ច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ចំនុចពាក់ព័ន្ធនឹងការប្ដឹងមិនសុខចិត្ត - បណ្ដឹងមិនសុខចិត្តក្នុងការចាត់ច...
២១ សីហា ២០២៤