ទីស្នាក់ការផ្តល់លិខិតធ្វើដំណើរទៅធ្វើការនៅបរទេស នៅសាខាផ្សារស្ទឹងមានជ័យ
ថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ២១:០៩ ល្ងាច

ទីស្នាក់ការផ្តល់លិខិតធ្វើដំណើរទៅធ្វើការនៅបរទេស នៅសាខាផ្សារស្ទឹងមានជ័យ

ទីស្នាក់ការផ្តល់លិខិតធ្វើដំណើរទៅធ្វើការនៅបរទេស នៅសាខាផ្សារស្ទឹងមានជ័យ៖ ថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ សកម្មភាពផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ របស់មន្រ្តីនៅទីស្នាក់ការផ្តល់លិខិតធ្វើដំណើរទៅធ្វើការនៅបរទេស និងប័ណ្ណពលករកម្ពុជាធ្វើការនៅបរទេសថ្មី ដែលមានអាស័យដ្ឋាននៅជាន់ទី០២ ផ្សារស្ទឹងមានជ័យថ្មីស្ថិតនៅក្នុង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រយៈពេលសម្រាប់ការផ្តល់សេវា(ថ្ងៃធ្វើការ) មាន៥ថ្ងៃ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ និងម៉ោងធ្វើការងារចាប់ពីម៉ោង៨:០០ព្រឹក បិទនៅម៉ោង៥:០០ល្ងាច។
+ប្រជាពលរដ្ឋខែ្មរដែលអញ្ញើញមកធ្វើលិខិតធ្វើដំណើរទៅធ្វើការនៅបរទេស និងប័ណ្ណពលករកម្ពុជាធ្វើការនៅ បរទេសថ្មី ត្រូវភ្ជាប់មកនូវឯកសារដូចខាងក្រោម៖
-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ(ស៊េរីថ្មី)
-ប័ណ្ណពលករកម្ពុជាទៅធ្វើការនៅបរទេស ដែលចេញដោយក្រសួងការងារ និងបណ្តុះបណ្ដាលវិជ្ជាជីវៈ
+ប្រសិនបើករណីប្រជាពលរដ្ឋមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទេ ត្រូវភ្ជាប់មកជាមួយនូវឯកសារ៖
-សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ
-សេចក្តីចម្លងសំបុត្រកំណើត
-ប័ណ្ណពលករកម្ពុជាទៅធ្វើការនៅបរទេស ដែលចេញដោយក្រសួងការងារ និងបណ្តុះបណ្ដាលវិជ្ជាជីវៈ
+ប្រសិនបើករណីប្រជាពលរដ្ឋមិនមានសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ត្រូវភ្ជាប់មកជាមួយនូវឯកសារ៖
-សេចក្តីចម្លងសំបុត្រកំណើត
-លិខិតបញ្ជាក់ទីលំនៅដែលចេញដោយមេឃុំ ចៅសង្កាត់
-ប័ណ្ណពលករកម្ពុជាទៅធ្វើការនៅបរទេស ដែលចេញដោយក្រសួងការងារ និងបណ្តុះបណ្ដាលវិជ្ជាជីវៈ
សូមទំនាក់ទំនងតាមលេខទូរស័ព្ទ ០១៥ ៩០៩ ០៥១ រៀងរាល់ម៉ោងធ្វើការ៕

អត្ថបទផ្សេងៗ

មាន​ពលរដ្ឋ​ភៀសសឹក​​៥.៧៥៤នាក់បន្ថែមទៀត បាន​​បន្ត​វិលត្រឡប់​ទៅលំនៅឋានវិញ។ ដូច្នេះ ​ក្នុងចំណោមពលរដ្ឋភៀសសឹក​​សរុបជាង៦សែន៤ម៉ឺន​នាក់ មានប្រមា​ណ​៤សែន​៨ម៉ឺននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញ

មាន​ពលរដ្ឋ​ភៀសសឹក​​៥.៧៥៤នាក់បន្ថែមទៀត បាន​​បន្ត​វិលត្រឡប់​ទៅលំនៅឋានវិញ។ ដូច្នេះ ​ក្នុងចំណោមពលរដ្ឋភៀសសឹក​​សរុបជាង៦សែន៤ម៉ឺន​នាក់ មានប្រមា​ណ​៤សែន​៨ម៉ឺន...

១៣ មករា ២០២៦

ឯកឧត្តម ឧត្តមសេនីយ៍ឯក វុធ ផល្លី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសថ្នាក់មន្រ្តីជាន់ខ្ពស់កម្ពុជា-ថៃតាមប្រព័ន្ធអ៊ីនធឺណែត

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក វុធ ផល្លី...

០៨ កក្កដា ២០២១

ឯកឧត្តម ឧត្តមសេនីយ៍ឯក តាត និមល អញ្ជើញដឹកនាំកិច្ចប្រជុំបន្តពិនិត្យ និងកែសម្រួលលើសេចក្ដីព្រាងប្រកាស ស្ដីពីបែបបទនីតិវិធី នៃការចុះបញ្ជីស្នាក់នៅ ការគ្រប់គ្រងការស្នាក់នៅ និងបណ្ដឹងមិនសុខចិត្ត

ឯកឧត្តម ឧត្តមសេនីយ៍ឯក តាត និមល អញ្ជើញដឹកនាំកិច្ចប្រជុំបន្តពិនិត្យ និងកែសម្រួលលើសេចក្ដីព្រាងប្រកាស ស្ដីពីបែបបទនីតិវិធី នៃការចុះបញ្ជីស្នាក់នៅ ការគ្រប់...

០១ ធ្នូ ២០២៥

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅរសៀលថ្ងៃពុធ ៣រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំបន្តពិគ្រោះយោបល់

ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អញ្ជើញចូលរួមកិច្ចប្រជុំបន្តពិគ្រោះយោបល់ ជាមួយទីប្រឹក្សាអន្តរជាតិរៀបចំផែនការយុទ្ធសាស្រ្តជាតិ ដំណាក់កាលទី២...

១៥ កញ្ញា ២០២៥

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម