ខេត្តស្វាយរៀង៖ ថ្ងៃសុក្រ ៦កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ឯក ឃៀង សុគន្ធា ប្រធាននាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បានអញ្ជើញធ្វើបទអន្តរាគមន៍អំពីនីតិវិធីយន្តការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងដោះស្រាយបញ្ហាមួយចំនួន នៃការងារអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ របស់សមាជិក ប.ស.ស. ខេត្តស្វាយរៀង។ក្នុងនោះក៏មានការអញ្ជើញចូលរួម ឯកឧត្តមអភិបាលរងខេត្ត លោកឧត្តមសេនីយ៍ត្រី ស្នងការរងទទួលផែនអត្តសញ្ញាណកម្ម លោកអភិបាលរងក្រុង/ស្រុក លោកស្រី មួង ខ្នី ដំណាងសាលាដំបូងខេត្ត លោកនាយការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលោកនាយ ការិយាល័យគ្រប់គ្រងការស្នាក់នៅ លោកអធិការរងក្រុង/ស្រុក ទទួលផែនអត្តសញ្ញាណកម្ម លោកមេឃុំ/ចៅសង្កាត៉ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងតំណាង កម្មករ និយោជិក ក្រុមហ៊ុន រោងចក្រ សហគ្រាស សរុបរួមចំនួន ៣២០នាក់។
-ជាលទ្ធផល នៃបទអន្តរាគមន៍រួមមាន៖
១/បានបញ្ជាក់ពីនីតិវិធីផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មានដូចជា ឯកសារ ទីកន្លែង និងរយៈពេលនៃការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ។
២/បញ្ជាក់ជូននូវអនុសាសន៍ ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្ដមអគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អំពីមូលហេតុអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បាត់ច្រេីនការបញ្ជូនទិន្នន័យ ការមកបេីកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទៅចែកជូនប្រជាពលរដ្ឋ មានការយឺយ៉ាវ និងណែនាំឱ្យយកចិត្តទុកដាក់ផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដល់អ្នកដែលចុះឈ្មោះដោយប្រេីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចាស់ និងលិខិតបញ្ជាក់ឯកសារអត្តសញ្ញាណ ជាពិសេសទិន្នន័យនៅសល់ឆ្នាំចាស់ និងផែនការឆ្នាំ២០១៩ ។ចំពោះអ្នកចុះឈ្មោះបោះឆ្នោតប្រេីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចាស់ និងបញ្ជាក់ឯកសារអត្តសញ្ញាណជំនាញប្តេជ្ញា សហការអនុវត្តន៍ផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីឱ្យបានអស់ ។
៣/បញ្ជាក់ការកែទិន្នន័យ កែអក្សរឡាតាំង។
៤/រកឃេីញមានបញ្ហា០៦ករណីថតច្រើនដងមិនទទួលបានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ថតច្រើនដងដោយកែទិន្នន័យ និងរកដំណោះស្រាយជូន០៤ករណី ដែលខុសបច្ចេកទេសនៃការបញ្ចូលទិន្នន័យ ។រីឯ០២ករណីទៀតមិនអាចផ្តល់បាន ដោយឯកសារមានត្រឹមត្រូវនៅក្នុងប្រព័ន្ធ ហើយកែទិន្នន័យ ។
៥/ករណី ខ្ចីឯកសារគ្នា ដើម្បីបានថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ផុន លីវិរៈ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Onli...
២៩ មេសា ២០២៦
ខេត្តព្រៃវែង៖ នៅថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ សកម្មភាពជំនាញអធិការដ្ឋាននគរបាលស្រុកពោធិ៍...
០៧ មិថុនា ២០២៥
ឯកឧត្តម ផុន លីវិរៈ អញ្ជើញចូលរួមកិច្ចប្រជុំស្ដាប់ការធ្វើបទបង្ហាញអំពីសមិទ្ធផលការងារសម្រេចបាននិងទិសដៅការងាររបស់រដ្ឋបាលខេត្តត្បូងឃ្មុំ ទីស្ដីការក្រ...
០៥ ធ្នូ ២០២៤
ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំកិច្ចប្រជុំពិនិត្យការងារវិភាគមុខងារ និងកំណត់ចំនួនក្របខ័ណ្ឌមន្រ្តី...
១៥ តុលា ២០២៣