ក្រុមការងារប្រអប់សំបុត្រទទួលមតិ សំណូមពរប្រជាពលរដ្ឋ៖ នៅថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ក្រុមការងារប្រអប់សំបុត្រទទួលមតិ សំណូមពរប្រជាពលរដ្ឋ បានចុះបើកប្រអប់សំបុត្រ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ហម រដ្ឋា អនុប្រធានក្រុមការងារ តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង និងជាប្រធានក្រុមការងារប្រតិកម្មរហ័ស នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចុះបើកប្រអប់សំបុត្រ ដែលបានដាក់នៅតាមបណ្តាទីតាំងផ្តល់សេវាអត្តសញ្ញាណកម្ម ដើម្បីយកមកពិនិត្យ និងដោះស្រាយជូនប្រជាពលរដ្ឋរួមមានប្រអប់សំបុត្រមុខអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នាយកដ្ឋានអត្រានុកូលដ្ឋាន នាយកដ្ឋានលិខិតឆ្លងដែន នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សាខាផ្តល់លិខិតធ្វើដំណើរពលករកម្ពុជាទៅធ្វើការនៅបរទេស ផ្សារស្ទឹងមានជ័យថ្មី សាខាផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) សាខាលិខិតឆ្លងដែនផ្សារទំនើបអ៊ីអន២សែនសុខ និងសាខាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផ្សារទំនើបអ៊ីអន២សែនសុខ។












































ខេត្តព្រះវិហារ៖ នៅថ្ងៃចន្ទ ៩កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ សកម្មភាពជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហា...
០៩ ឧសភា ២០២៥
ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃចន្ទ ១៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក មាស ស៊ីផាន អគ្គនាយករង...
០៣ សីហា ២០២០
លោកជំទាវ ឧត្តមសេនីយ៍ឯក លឹម រស្មី អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆមាសទី១ និងទិសដៅអនុវត្តសម្រាប់ឆមាសទី២ ឆ្នាំ២០២៥ របស់ក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ។...
២៨ កក្កដា ២០២៥
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ៖ នៅថ្ងៃពុធ ១២កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារត្រួតពិនិត្យ និងស្រ...
០២ មករា ២០២៦