សាលាខេត្តបាត់ដំបង៖ នៅថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុកចាយ បញ្ញារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំក្រុមការងារបច្ចេកទេសអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីណែនាំស្តីពីបែបបទ និងនីតិវិធី នៃការផ្តល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ នៃរដ្ឋបាលឃុំ សង្កាត់ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សឿម ប៊ុនរិទ្ធ អភិបាលរង តំណាងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តម បួន ហេង អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងជាប្រធាននាយកដ្ឋានមុខងារ និងធនធាន ព្រមទាំងតំណាងសាលាជាតិរដ្ឋបាលមូលដ្ឋាន នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ អភិបាលរងរាជធានី ខេត្ត សរុបចំនួនប្រមាណ ៩៤រូប៕
អបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបទី១១៤ ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប» ឆាណែល...
១០ មីនា ២០២៥
ខេត្តកែប៖ នៅថ្ងៃសុក្រ ៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ សកម្មភាពមន្រ្តី នៃស្នងការដ្ឋាននគរបាលខេត្តកែប បានដឹកនាំក...
០៦ ធ្នូ ២០២០
ខេត្តស្វាយរៀង៖ នៅថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ អធិការដ្ឋាននគរបាលស្រុកស្វាយទាប ស្រុកស្វា...
០២ ធ្នូ ២០២៤
នៅថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ សកម្មភាពបំពេញការងារប្រចាំថ្ងៃ របស់ក្រុមប្រចាំការសេវាកម្មអត្តសញ្ញ...
២២ មករា ២០២៥