រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ លោកជំទាវ ឧត្តមសេនីយ៍ឯក លឹម រស្មី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមសិក្ខាសាលាថ្នាក់ជាតិ ស្ដីពី ការអនុវត្តថ្នាក់ជាតិ លើផែនការសកម្មភាពមហាអនុតំបន់មេគង្គខមមីតទី៤ (SPA IV) និងការពិគ្រោះយោបល់ថ្នាក់ជាតិលើកទី១ លើកការតាក់តែងយន្តការបញ្ជូនឆ្លងដែន (Trans-National Referral Mechanism TRM) ក្រោមអធិបតីភាព លោកជំទាវ កិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ដែលប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ នៅថ្ងៃទី១៤-១៥ ខែមិថុនា ឆ្នាំ២០២២ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីដែលជាសមាជិក សមាជិកាក្រុមការងារក្រសួងកិច្ចការនារី ព្រមទាំងឯកឧត្តម លោកជំទាវ អគ្គនាយករង លោក លោកស្រី តំណាងអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ តំណាងអង្គភាពចំណុះក្រសួង ស្ថាប័ន ដែលពាក់ព័ន្ធ និងតំណាងអង្គការក្រៅរដ្ឋាភិបាលជាច្រើនរូបទៀត៕
ខេត្តព្រះវិហារ៖ នៅថ្ងៃចន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ សកម្មភាពមន្រ្តី នៃស្នងការដ្ឋាននគរបាលខេត្តព្រះ...
១៦ សីហា ២០២១
សកម្មភាពក្រុមការងារនាយកដ្ឋានអត្រានុកូលដ្ឋាន ចុះត្រួតពិនិត្យស្រាវជ្រាវការចុះបញ្ជីអត្រានុកូលដ្ឋានកំណើត នៅរដ្ឋបាលក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ខេ...
១៥ កញ្ញា ២០២៥
ក្រុមការងារប្រអប់សំបុត្រទទួលមតិ សំណូមពរប្រជាពលរដ្ឋ៖ នៅថ្ងៃអង្គារ ១៥កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ក្រុមក...
២០ កញ្ញា ២០២១
សាលទទួលភ្ញៀវអន្តរជាតិ វិមានរដ្ឋសភា៖ នៅរសៀលថ្ងៃអង្គារ ១៤កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេន...
១២ កក្កដា ២០២២