ទីស្តីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ឹម ប្រណិតា អគ្គនាយករង តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាការកែសម្រួលអនុក្រឹត្យលេខ២០១ អនក្រ.កប ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៤ ស្ដីពីឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្ដិមន្រ្តីពន្ធនាគារក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ នៅសាលប្រជុំ (អាគារT27)។ កិច្ចប្រជុំនេះផងដែរក៏មានការចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម អគ្គនាយករង ព្រមទាំងឯកឧត្តម តំណាង អគ្គនាយក នៃអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ និងអង្គភាពជំនាញពាក់ព័ន្ធជាច្រើនផងដែរ៕
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមជម្រាបជូនលេខទូរស័ព្ទរបស់លោកស្នងការរង នៃស្នងការដ្ឋាននគរបាលតាមបណ្តារាជធានី ខេត្តទាំង២៥ និងនាយការិយាល័យអត្តសញ្ញាណ...
១៥ ធ្នូ ២០២២
ឯកឧត្ដម អេង ច័ន្ទតារា អគ្គនាយករង និងជាប្រធាននាយកដ្ឋានអត្រានុកូលដ្ឋាន តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក តាត និមល អគ្គនាយករង និងជាប្រធានក្រុមការងារទទួលបន្ទុក...
២៦ កញ្ញា ២០២៣
ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ទទួលជួប និងប្រជុំបន្តពិភាក្សាពិគ្រោះយោបល់ជាមួយទីប្រឹក្សាអន្តរជាតិ រៀបចំផែនការយុទ្ធសាស្រ្តជាតិ ស្តីពីអត្តស...
២៥ តុលា ២០២៥
ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃពុធ ៨កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញរបស់ អគ្គន...
២៥ សីហា ២០២០