ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុកចាយ បញ្ញារ៉ា អគ្គនាយករង និងជាប្រធានក្រុមការងារ បានដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងាររបស់ក្រុមការងារគាំទ្រយន្តការច្រកចេញ ចូលតែមួយសេវាអត្តសញ្ញាណកម្មនៅថ្នាក់ឃុំ សង្កាត់
ថ្ងៃព្រហស្បតិ៍ ទី០១ ខែកញ្ញា ឆ្នាំ២០២២ ២២:២២ ល្ងាច

ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុកចាយ បញ្ញារ៉ា អគ្គនាយករង និងជាប្រធានក្រុមការងារ បានដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងាររបស់ក្រុមការងារគាំទ្រយន្តការច្រកចេញ ចូលតែមួយសេវាអត្តសញ្ញាណកម្មនៅថ្នាក់ឃុំ សង្កាត់

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុកចាយ បញ្ញារ៉ា អគ្គនាយករង និងជាប្រធានក្រុមការងារ បានដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងាររបស់ក្រុមការងារគាំទ្រយន្តការច្រកចេញ ចូលតែមួយសេវាអត្តសញ្ញាណកម្មនៅថ្នាក់ឃុំ សង្កាត់ ដែលបានពិភាក្សាទៅលើ របាយការណ៍បូកសរុបលទ្ធផលការងារដែលបានអនុវត្តកន្លងមករបស់ក្រុមការងារ និងសេចក្តីព្រាងរបាយការណ៍ ស្តីពី ការចុះត្រួតពិនិត្យ គាំទ្រ និងពង្រឹងការអនុវត្តយន្តការច្រកចេញ ចូលតែមួយសេវាអត្តសញ្ញាណកម្មនៅថ្នាក់ឃុំ សង្កាត់ នៅតាមបណ្តាសង្កាត់គោលដៅទាំង១៤ ក្នុងរាជធានីភ្នំពេញ ទិសដៅការងារអនុវត្តបន្ត និងបញ្ហាផ្សេងៗ ផងដែរ។ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួម លោកប្រធាននាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា លោក អនុប្រធាននាយកដ្ឋាន និងលោក លោកស្រីនាយ នាយរងការិយាល័យ ចំណុះនាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នាយកដ្ឋានសិ្ថតិប្រជាពលរដ្ឋ និងនាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលជាអនុប្រធានអចិន្ត្រៃយ៍ និងសមាជិក សមាជិកា របស់ក្រុមការងារសរុបចំនួន២៣នាក់ផងដែរ៕

អត្ថបទផ្សេងៗ

ឯកឧត្តម ឧត្តមសេនីយ៍ឯក មាស សុីផាន អញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីការរៀបចំផែនការចុះពិភាក្សាការងារជាមួយអភិបាលខេត្តដែលមានព្រំប្រទល់ជាប់ប្រទេសកម្ពុជា របស់ក្រុមការងារអចិន្ត្រៃយ៍ក្រសួងមហាផ្ទៃ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក មាស សុីផាន អញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីការរៀបចំផែនការចុះពិភាក្សាការងារជាមួយអភិបាលខេត្តដែលមានព្រំប្រទល់ជាប់ប្រទេសកម្ពុជា របស់ក...

២១ តុលា ២០២៥

ខេត្តព្រះវិហារ៖ នៅថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ សកម្មភាពអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត អធិការដ្ឋាននគរបាលស្រុកត្បែងមានជ័យ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ នៅថ្ងៃពុធ ១៤រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ សកម្មភាពអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត អធិការដ្ឋាន...

២៧ កុម្ភៈ ២០២៥

ពិធីប្រគល់-ទទួលម៉ាស់ និងទឹកអនាម័យលាងសម្អាតដៃ ដែលឧបត្ថម្ភដោយក្រុមហ៊ុន Ezecom Co., Ltd. ជូនដល់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

នៅព្រឹកថ្ងៃសុក្រ ១១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម សុខ ចំរើន អគ្គនាយករង តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ កង...

០២ មេសា ២០២០

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម