ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ឹម ប្រណិតា អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមលេខាធិការកម្ពុជា និងក្រុមលេខាធិការថៃ ដើម្បីពិភាក្សាលើកិច្ចការងារចាំបាច់នានាសម្រាប់រៀបចំកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃលើកទី៧ និងពិភាក្សាលើខ្លឹមសារសេចក្ដីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ តាមរយៈ Video Zoom នៅសាលប្រជុំ (អាគារT27)។ កិច្ចប្រជុំនេះផងដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គនាយក អគ្គនាយករង នៃអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ លោក លោកស្រីប្រធាន អនុប្រធាន តំណាងអង្គភាព ក្រសួង ស្ថាប័ន ដែលពាក់ព័ន្ធ និងតំណាងអង្គការក្រៅរដ្ឋាភិបាលជាច្រើនរូបទៀត៕
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នាព្រឹកថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ទោ សុគន្ធ វិ...
០១ ធ្នូ ២០២១
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ នៅព្រឹកថ្ងៃចន្ទ ១២រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ត...
២៦ កក្កដា ២០២២
ខេត្តព្រៃវែង៖ នៅថ្ងៃពុធ ៣កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ សកម្មភាពក្រុមការងារស្រាវជ្រាវ នាយកដ្ឋានអត្រានុ...
២៨ កុម្ភៈ ២០២៣
លោកជំទាវ ឧត្ដមសេនីយ៍ឯក លឹម រស្មី អញ្ជើញចូលរួមពិធីសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្ដីពីការអនុវត្តយុទ្ធសាស្រ្ត បង្ការ ទប់ស្កាត់អំពើជួញដូរមនុស្ស ប្រក...
១៥ តុលា ២០២៥