សាលប្រជុំអគ្គនាយកដ្ឋានអន្តោប្រវេសន៍៖ នៅព្រឹកថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក តាត និមល អគ្គនាយករង តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមបច្ចេកទេសអន្តរក្រសួង ដើម្បីបន្តពិនិត្យ ពិភាក្សាសេចក្ដីព្រាងច្បាប់ស្ដីពីអន្តោប្រវេសន៍ថ្មី ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួង។ ក្នុងកិច្ចប្រជុំនេះផងដែរក៏មានការអញ្ចើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ តំណាង ក្រសួង ស្ថាប័នពាក់ព័ន្ធ ឯកឧត្តម អគ្គនាយក អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឯកឧត្តម តំណាងអគ្គស្នងការដ្ឋានគរបាលជាតិ ឯកឧត្តម លោកជំទាវ តំណាង អគ្គនាយក នៃអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ និងជំនាញពាក់ព័ន្ធជាច្រើនផងដែរ៕
ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តាត និមល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យ ស្តីពី ការគ្រប់គ្រងសន្តិសុខ និងអ្នកស្នាក់នៅ...
២៣ វិច្ឆិកា ២០២៣
ឯកឧត្តម ឧត្តមសេនីយ៍ឯក មាស សុីផាន អញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន។ ខេត្តប៉ៃលិន៖ នៅថ្ងៃអង្គារ ៩កើត ខែប...
២៩ មិថុនា ២០២៦
ទីស្តីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ លោកជំទាវ ឧត្តមសេនីយ៍ឯក ឌុច ដាណា អគ្គនា...
១១ មីនា ២០២០
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និង...
២២ មេសា ២០២៦