ឯកឧត្តម  ឧត្តមសេនីយ៍ទោ អ៊ុកចាយ បញ្ញារ៉ា អគ្គនាយករង  បានដឹកនាំក្រុមការងារគាំទ្រយន្តការច្រកចេញចូលតែមួយសេវាអត្តសញ្ញាណកម្ម  នៅថ្នាក់ឃុំ សង្កាត់ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម  ដើម្បីចុះពង្រឹងការអនុវត្តយន្តការច្រកចេញចូលតែមួយសេវាអត្តសញ្ញាណកម្មនៅថ្នាក់ឃុំសង្កាត់  ក្នុងខេត្តកែប
ថ្ងៃច័ន្ទ ទី០៣ ខែតុលា ឆ្នាំ២០២២ ០០:១០ ព្រឹក

ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុកចាយ បញ្ញារ៉ា អគ្គនាយករង បានដឹកនាំក្រុមការងារគាំទ្រយន្តការច្រកចេញចូលតែមួយសេវាអត្តសញ្ញាណកម្ម នៅថ្នាក់ឃុំ សង្កាត់ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដើម្បីចុះពង្រឹងការអនុវត្តយន្តការច្រកចេញចូលតែមួយសេវាអត្តសញ្ញាណកម្មនៅថ្នាក់ឃុំសង្កាត់ ក្នុងខេត្តកែប

ខេត្តកែប៖ នៅថ្ងៃព្រហស្បតិ៍ ០៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុកចាយ បញ្ញារ៉ា អគ្គនាយករង បានដឹកនាំក្រុមការងារ​គាំទ្រយន្តការ​ច្រកចេញ​ចូល​តែមួយ​សេវា​អត្តសញ្ញាណ​កម្ម នៅថ្នាក់ឃុំ សង្កាត់ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដើម្បីចុះពង្រឹង​ការអនុ​វត្ត​យន្តការច្រកចេញចូលតែមួយសេវាអត្តសញ្ញាណកម្មនៅថ្នាក់ឃុំសង្កាត់ ក្នុងខេត្តកែប ក្រោមអធិបតីភាព ឯកឧត្តម ងិន ងិនដា អភិបាលខេត្តស្តីទី ក្នុងកិច្ចប្រជុំ​ផ្សព្វផ្សាយ​បន្ថែមស្តីពីសេចក្តីណែនាំលេខ០១៧សណន និងសេចក្តីសម្រេចលេខ១២៦៦សសរ។ ក្នុង​កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី ស្នងការរង​ទទួល​ផែន​អត្តសញ្ញាណ​កម្ម អភិបាលរងក្រុង ស្រុក អធិការរងក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងប៉ុស្តិ៍​នគរ​បាល​រដ្ឋបាលឃុំ សង្កាត់ទាំង៥ទូទាំងខេត្តកែប និងមន្ត្រីជំនាញពាក់ព័ន្ធ​ជុំវិញរដ្ឋ​បាល​ខេត្ត​កែបផងដែរ។

នៅរសៀលថ្ងៃដ៏ដែលឯកឧត្តម ឧត្តមសេនីយ៍ទោ បានដឹកនាំក្រុមការងារ​បន្តចុះទៅតាម​បណ្តាសង្កាត់គោលដៅ ក្នុងខេត្តកែប ដើម្បីពង្រឹងបន្ថែមលើការអនុវត្តការងារ និងការ​ចុះបញ្ជី​តាមប្រព័ន្ធក្នុងយន្តការច្រកចេញចូលតែមួយសេវាអត្តសញ្ញាណកម្មនៅថ្នាក់សង្កាត់។

គោលបំណងក្នុងការចុះតាមបណ្តាសង្កាត់គោលដៅ ក្នុងខេត្តកែបនេះរួមមាន៖

១- ផ្សព្វផ្សាយបន្ថែមខ្លឹមសារនៃសេចក្តីណែនាំលេខ០១៧ សណន របស់ក្រសួងមហាផ្ទៃ

២- ណែនាំបន្ថែមអំពីនីតិវិធីនៃការចុះបញ្ជី មុខងារមួយចំនួននៃប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន និងប្រព័ន្ធចុះបញ្ជីស្នាក់នៅ តាមបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន

៣- ផ្តល់សេចក្តីណែនាំបន្ថែមលើការប្រើប្រាស់ឧបករណ៍សម្ភារបច្ចេកទេស

៤- ពិភាក្សាអំពីចំណុចល្អ បញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរផ្សេងៗ។

ការចុះតាមបណ្តាសង្កាត់គោលដៅនេះ ក៏មានការអញ្ជើញ​ចូលរួម​ពីសំណាក់​មន្រ្តី​ជំនាញ​ពាក់ព័ន្ធ នៃសាលាក្រុង ស្រុក អធិការរង នៃអធិការដ្ឋាននគរបាលក្រុង ស្រុក ចៅសង្កាត់ មេឃុំ នាយប៉ុស្តិ៍នគរបាល ចៅសង្កាត់រង ស្មៀនឃុំ សង្កាត់ និងមន្ត្រីអនុវត្ត​ទាំង​៥សង្កាត់​ផងដែរ៕

អត្ថបទផ្សេងៗ

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សុក្រិត្យ ថនឥស្សរ៉ា អញ្ជើញចូលរួមកម្មវិធីផ្សព្វផ្សាយការយល់ដឹងអំពីការរីករាលដាលជំងឺអេដស៍ ស្តីពី មូលដ្ឋានគ្រឹះនៃជំងឺអេដស៍ និងវិធីសាស្ត្របង្ការទប់ស្កាត់ការឆ្លងជំងឺអេដស៍

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សុក្រិត្យ ថនឥស្សរ៉ា អញ្ជើញចូលរួមកម្មវិធីផ្សព្វផ្សាយការយល់ដឹងអំពីការរីករាលដាលជំងឺអេដស៍ ស្តីពី មូលដ្ឋានគ្រឹះនៃជំងឺអេដស៍ និងវិធីស...

០៥ កញ្ញា ២០២៥

ខេត្តកំពត៖ នៅព្រឹកថ្ងៃចន្ទ ៧កើត ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាអនុប្រធាន

ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា អញ្ជើញចូលរួមពិធីប្រគល់ទទួលសម្ភារៈឌីជីថលសម្រាប់ចុះបញ្ជីគាំពារសង្គម តាមថ្នាលឌីជីថលគាំពារសង្គមកម្ពុជា។ ខេត្...

២៥ កុម្ភៈ ២០២៦

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញចូលរួមកិច្ចប្រជុំវឌ្ឍនភាពការងាររបស់អនុគណៈកម្មការខ្លឹមសារ នៃគណៈកម្មការរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញចូលរួមកិច្ចប្រជុំវឌ្ឍនភាពការងាររបស់អនុគណៈកម្មការខ្លឹមសារ នៃគណៈកម្មការរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្...

១៩ មករា ២០២៥

1-អនុក្រឹត្យ ស្តីពី ការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ

អនុក្រឹត្យ ស្តីពី ការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ .... រៀបចំដោយក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

២៧ មករា ២០២៦

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម