ខេត្តកំពត៖ នៅថ្ងៃសុក្រ ០៦កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុកចាយ បញ្ញារ៉ា អគ្គនាយករង បានដឹកនាំក្រុមការងារគាំទ្រយន្តការច្រកចេញចូលតែមួយសេវាអត្តសញ្ញាណកម្មនៅថ្នាក់ឃុំ សង្កាត់ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដើម្បីចុះពង្រឹងការអនុវត្តយន្តការច្រកចេញចូលតែមួយសេវាអត្តសញ្ញាណកម្មនៅថ្នាក់ឃុំសង្កាត់ ក្នុងខេត្តកែប ក្រោមការអញ្ជើញចូលរួមពី ឯកឧត្តម សេន សាប៊ីល អភិបាលរង នៃគណៈអភិបាលខេត្តកំពត ក្នុងកិច្ចប្រជុំផ្សព្វផ្សាយបន្ថែមស្តីពីសេចក្តីណែនាំលេខ០១៧សណន និង សេចក្តីសម្រេចលេខ១២៦៦សសរ ។ក្នុងកិច្ចប្រជុំនេះក៏មានការចូលរួមពីលោក លោកស្រី ស្នងការរងទទួលផែនអត្តសញ្ញាណកម្ម អភិបាលរងក្រុង អធិការរងក្រុង ចៅសង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំង៥ទូទាំងខេត្តកំពត និងមន្ត្រីជំនាញពាក់ព័ន្ធជុំវិញរដ្ឋបាលខេត្តកំពតផងដែរ។
នៅរសៀលថ្ងៃដ៏ដែលឯកឧត្តម ឧត្តមសេនីយ៍ទោ ក៏បានដឹកនាំក្រុមការងារបន្តចុះទៅតាមបណ្តាសង្កាត់គោលដៅ ក្នុងខេត្តកំពត ដើម្បីពង្រឹងបន្ថែមលើការអនុវត្តការងារ និងការចុះបញ្ជីតាមប្រព័ន្ធក្នុងយន្តការច្រកចេញចូលតែមួយសេវាអត្តសញ្ញាណកម្មនៅថ្នាក់ឃុំសង្កាត់។
គោលបំណងក្នុងការចុះតាមបណ្តាសង្កាត់គោលដៅនេះរួមមាន៖
១- ផ្សព្វផ្សាយបន្ថែមខ្លឹមសារនៃសេចក្តីណែនាំលេខ០១៧ សណន របស់ក្រសួងមហាផ្ទៃ
២- ណែនាំបន្ថែមអំពីនីតិវិធីនៃការចុះបញ្ជី មុខងារមួយចំនួននៃប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន និងប្រព័ន្ធចុះបញ្ជីស្នាក់នៅ តាមបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន
៣- ផ្តល់សេចក្តីណែនាំបន្ថែមលើការប្រើប្រាស់ឧបករណ៍សម្ភារបច្ចេកទេស
៤- ពិភាក្សាអំពីចំណុចល្អ បញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរផ្សេងៗ។
ការចុះតាមបណ្តាសង្កាត់គោលដៅនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់មន្រ្តីជំនាញពាក់ព័ន្ធ នៃសាលាក្រុង អធិការរងនៃអធិការដ្ឋាននគរបាលក្រុង ចៅសង្កាត់ មេឃុំ នាយប៉ុស្ត៍ ចៅសង្កាត់រង ស្មៀនសង្កាត់ និងមន្ត្រីអនុវត្តទាំង៥សង្កាត់ផងដែរ៕



























ខ្ញុំបាទ នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីនគរបាលជាតិ និងមន្ត្រីរាជការស៊ីវិល ចំណុះអគ្គនាយកដ្ឋា...
០៥ មករា ២០២១
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បន្តដោះស្រាយ និងប្រគល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដែលបានកែតម្រូវរួចរាល់ ជូនប្រជាពលរដ្ឋ។ នៅថ្ងៃអង្គារ ៩រោច ខែជេស្ឋ ឆ្...
១១ មិថុនា ២០២៦
២១ កុម្ភៈ ២០២៣
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញទទួលជួបពិភាក្សាលើការងារស្រាវជ្រាវ និងផ្ទៀងផ្ទាត់ឯកសាអត្តសញ្ញាណបុគ្គល។ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ ន...
២០ កុម្ភៈ ២០២៦