ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃអាទិត្យ ៧កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុកចាយ បញ្ញារ៉ា អគ្គនាយករង តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងពិធីចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋរស់នៅក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នៅសាលាបឋមសិក្សាក្របៅចាស់ ស្ថិតនៅឃុំក្របៅចាស់ ស្រុកកំចាយមារ ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ ញ៉ែម សាខន ស ខេង។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ឯកឧត្តមអ្នកតំណាងរាស្រ្ត ខេត្តព្រៃវែង ឯកឧត្តម សន្តិបណ្ឌិត រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយកពន្ធនាគារ ឯកឧត្តម នាយឧត្តមសេនីយ៍ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលខេត្ត ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អភិបាលរងខេត្ត ប្រធាននាយកដ្ឋាន អភិបាលក្រុងស្រុក និងភ្ញៀវកិត្តយសជាច្រើននាក់ទៀតផងដែរ៕
















ឯកឧត្តម ឧត្តមសេនីយ៍ទោ ផុន លីវិរៈ អញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានធនធានមនុស្...
២៧ មករា ២០២៦
ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ...
២០ កុម្ភៈ ២០២៦
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ៖ នៅថ្ងៃសុក្រ ១៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារត្រួតពិនិត្យ និងស្រា...
១៨ ឧសភា ២០២៦
ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញចូលរួមពិធីសំណេះសំណាល និងត្រួតពិនិត្យការហ្វឹកហាត់ព្យុះហយាត្រា របស់និស្សិតនិងសិស្សនគរបាល នៃបណ្ឌិត្យសភានគរបាលកម...
២៧ មីនា ២០២៥