រាជធានីភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ នៅសាលប្រជុំសណ្ឋាគារហ៊ីម៉ាវ៉ារី ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុកចាយ បញ្ញារ៉ា អគ្គនាយករង និងជាប្រធានក្រុមការងារបច្ចេកទេស អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្នុងការងារតភ្ជាប់ប្រព័ន្ធពីមូលដ្ឋានសុខាភិបាល មកប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន ដើម្បីជូនដំណឹងអំពីព្រឹត្តិការណ៍កំណើតរស់ មរណភាព និងមូលហេតុនៃមរណភាពនៅតាមយន្តការច្រកចេញចូលតែមួយសេវាអត្តសញ្ញាណកម្មនៅថ្នាក់ឃុំសង្កាត់ បានដឹកនាំកិច្ចប្រជុំលើកទី៦ ស្ដីអំពី ការតភ្ជាប់ប្រព័ន្ធពីមូលដ្ឋានសុខាភិបាល ទៅប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន ដើម្បី "ពិនិត្យ ពិភាក្សា សម្រេច លើផែនការសកម្មភាពរួមរបស់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងសុខាភិបាល និងវិទ្យាស្ថានជាតិស្ថិតិក្រសួងផែនការ"។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា លោក លោកស្រី អនុប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងឯកឧត្តម លោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋាន មន្រ្តីពាក់ព័ន្ធ នៃក្រសួងផែនការ ក្រសួងសុខាភិបាល ព្រមទាំងតំណាងអង្គការ Vital Strategies ប្រចាំកម្ពុជាផងដែរ៕




















ខេត្តកែប៖ នៅថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ សកម្មភាពប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តកែ...
១២ ធ្នូ ២០២៤
ខេត្តព្រៃវែង៖ សកម្មភាពក្រុមការងារនាយកដ្ឋានអត្រានុកូលដ្ឋាន បានចុះតាមដាន និងត្រួតពិនិត្យការងារ អត្រានុកូលដ្ឋាន នៅឃុំពោធិ៍ទី ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវ...
០៥ កក្កដា ២០២០
ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃសៅរ៍ ៣កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ សកម្មភាពមន្រ្តី នៃស្នងការដ្ឋាននគរបាលខេត្តកំព...
០៨ មីនា ២០២២
តួនាទីភារកិច្ចនិងរចនាសម្ព័ន្ធក្រសួងមហាផ្ទៃ!
២២ តុលា ២០២៤