លោកជំទាវ  ឧត្តមសេនីយ៍ឯក លឹម រស្មី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម  បានអញ្ជើញចូលរួមសិក្ខាសាលា ស្ដីពី “កិច្ចបង្ការការកេងប្រវ័ញ្ច  និងរំលោភបំពានផ្លូវភេទកុមារតាមប្រព័ន្ធអនឡញ  និងយន្តការរាយការណ៍អំពីរូបភាពសម្ភារៈរំលោភបំពានផ្លូវភេទកុមារ CSAM”
ថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០២២ ០១:៥៧ ព្រឹក

លោកជំទាវ ឧត្តមសេនីយ៍ឯក លឹម រស្មី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមសិក្ខាសាលា ស្ដីពី “កិច្ចបង្ការការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទកុមារតាមប្រព័ន្ធអនឡញ និងយន្តការរាយការណ៍អំពីរូបភាពសម្ភារៈរំលោភបំពានផ្លូវភេទកុមារ CSAM”

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ១រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ លោកជំទាវ ឧត្តមសេនីយ៍ឯក លឹម រស្មី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមសិក្ខាសាលា ស្ដីពី “កិច្ចបង្ការការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទកុមារតាមប្រព័ន្ធអនឡញ និងយន្តការរាយការណ៍អំពីរូបភាពសម្ភារៈរំលោភបំពានផ្លូវភេទកុមារ CSAM” ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នៅសណ្ឋាគារ Hyatt Regency។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិក សមាជិកាក្រុមការងារ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) រាជធានី-ខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ អគ្គនាយករង លោក លោកស្រី តំណាងអគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ តំណាងអង្គភាពចំណុះក្រសួងពាក់ព័ន្ធ និងតំណាងអង្គការក្រៅរដ្ឋាភិបាលជាច្រើនរូបទៀត

សរុបប្រមាណ ៧០នាក់៕

អត្ថបទផ្សេងៗ

ខ្ញុំបាទ ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ផ្ញើសារគោរពជូនពរ សម្តេចក្រឡាហោម ស ខេង ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ញ៉ែម សាខន ស ខេង

ខ្ញុំបាទ ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត ផ្ញើសារគោរពជូនពរ សម្តេចក្រឡាហោម ស ខេង ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ...

១៧ មេសា ២០២៥

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម