សាលទទួលភ្ញៀវអន្តរជាតិ វិមានរដ្ឋសភា៖ នៅរសៀលថ្ងៃចន្ទ ៧រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក តុប នេត អគ្គនាយករង តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងឱកាស សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឿង តាមក្វាង អនុរដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារមួយចំនួន។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម សន្តិបណ្ឌិត រដ្ឋលេខាធិការ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឯកឧត្តម អគ្គនាយករង ឯកឧត្តម អគ្គស្នងការរង តំណាង ឯកឧត្តម សន្តិបណ្ឌិត អគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំងគណៈប្រតិភូក្រសួងនគរបាលវៀតណាម និងមន្ត្រីដែលពាក់ព័ន្ធមួយចំនួន៕














អ្នកមិនសូវដឹងពីសេវាស្នើសុំ «លិខិតបញ្ជាក់ទីលំនៅ» សូមអានអត្ថបទខ្លីនេះ! យោងតាមមាត្រា១១៥ ច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្...
២៤ ធ្នូ ២០២៤
សារថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យ ក្នុងការវះកាត...
២២ មេសា ២០២៦
ក្រុមការងារប្រអប់សំបុត្រទទួលមតិ សំណូមពរប្រជាពលរដ្ឋ៖ នៅថ្ងៃពុធ ៧រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ នៅក្នុងសប្...
២១ កក្កដា ២០២២
ដើម្បីស្នើសុំចុះបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរថ្មី និងបន្តសុពលភាព តើមានលក្ខខណ្ឌ និងត្រូវភ្ជាប់ឯកសារអ្វីខ្លះ? ឆាណែលTelegram អគ្គនាយកដ្ឋានអត្តសញ...
២១ កក្កដា ២០២៥