កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារអនុវត្តបន្តខែវិច្ឆិកា ឆ្នាំ២០១៩ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ
ថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០១៩ ០១:២២ ព្រឹក

កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារអនុវត្តបន្តខែវិច្ឆិកា ឆ្នាំ២០១៩ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នាព្រឹកថ្ងៃពុធ ៣កើត ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារអនុវត្តបន្តខែវិច្ឆិកា ឆ្នាំ២០១៩ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ។ កិច្ចប្រជុំមានការចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយករង លោកប្រធាននាយកដ្ឋានទាំង០៧ ព្រមទាំងលោក លោកស្រីអនុប្រធាននាយកដ្ឋាន និងលោក លោកស្រីនាយការិយាល័យ ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
កិច្ចប្រជុំបានពិនិត្យពិភាក្សាលើប្រធានបទចំនួន ៣គឺ
១.របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែតុលា និង ទិសដៅអនុវត្តការងារបន្តខែវិច្ឆិកា ឆ្នាំ២០១៩ ២.របាយការណ៍វឌ្ឍនភាពក្រុមការងារប្រតិកម្មរហ័សនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ៣.របាយការណ៍វឌ្ឍនភាពការងារពិនិត្យកែសម្រួលនិងដាក់ឲ្យដំណើរការសេវាកម្មអត្តសញ្ញាណកម្មតាមទូរស័ព្ទវៃឆ្លាត (GDI E-Services)
កិច្ចប្រជុំនេះផងដែរក៏មានការលើកជាមតិយោបល់ ពិភាក្សាលើបញ្ហាប្រឈម និងដំណោះស្រាយបញ្ហាចំនួន ០៤ដូចខាងក្រោម៖
-ការផ្ដល់សេវាកែតម្រូវឯកសារអត្រានុកូលដ្ឋាននៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន
-ការជំរុញផ្ដល់ឯកសារស្ថិតិប្រជាពលរដ្ឋ
-ការបោះពុម្ភ និងផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងទុតិយតាជូនប្រជាពលរដ្ឋ និង
-ការផ្ដល់សេវាសាធារណៈពាក់ព័ន្ធនឹងការងារអត្តសញ្ញាណកម្ម៕

អត្ថបទផ្សេងៗ

ខេត្តកណ្ដាល៖ នៅថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ក្រុមការងារផ្នែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ របស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ

ខេត្តកណ្ដាល៖ នៅថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ក្រុមការងារផ្នែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ របស់អ...

២៥ តុលា ២០២៤

សារសំខាន់នៃការប្រេីប្រាស់ លិខិតបញ្ជាក់អត្តសញ្ញាណបុគ្គល

សារសំខាន់នៃការប្រេីប្រាស់ លិខិតបញ្ជាក់អត្តសញ្ញាណបុគ្គល លោកអ្នកអាចស្នើសុំ លិខិតបញ្ជាក់អត្តសញ្ញាណបុគ្គល និងលិខិតបញ្ជាក់ភាពត្រឹមត្រូវនៃទិន្នន័យអត...

០៧ មិថុនា ២០២៥

ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាស ស្ដីពី សិទ្ធិអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទសម្រាប់ មន្រ្តីនគរបាលជាតិកម្ពុជា

ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាស ស្ដីពី សិទ្ធិអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទសម្រាប់ មន្រ្តីនគរបាលជា...

០២ ធ្នូ ២០២៤

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ៖ នៅថ្ងៃចន្ទ ៦រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារត្រួតពិនិត្យ និងស្រាវជ្រាវលើករណីឯកសារអត្តសញ្ញាណមិនប្រក្រតី នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បាន

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ៖ នៅថ្ងៃចន្ទ ៦រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារត្រួតពិនិត្យ និងស្រ...

១២ មីនា ២០២៦

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម