អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នាព្រឹកថ្ងៃពុធ ៣កើត ខែកក្តិត ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារអនុវត្តបន្តខែវិច្ឆិកា ឆ្នាំ២០១៩ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ។ កិច្ចប្រជុំមានការចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយករង លោកប្រធាននាយកដ្ឋានទាំង០៧ ព្រមទាំងលោក លោកស្រីអនុប្រធាននាយកដ្ឋាន និងលោក លោកស្រីនាយការិយាល័យ ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
កិច្ចប្រជុំបានពិនិត្យពិភាក្សាលើប្រធានបទចំនួន ៣គឺ
១.របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែតុលា និង ទិសដៅអនុវត្តការងារបន្តខែវិច្ឆិកា ឆ្នាំ២០១៩ ២.របាយការណ៍វឌ្ឍនភាពក្រុមការងារប្រតិកម្មរហ័សនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ៣.របាយការណ៍វឌ្ឍនភាពការងារពិនិត្យកែសម្រួលនិងដាក់ឲ្យដំណើរការសេវាកម្មអត្តសញ្ញាណកម្មតាមទូរស័ព្ទវៃឆ្លាត (GDI E-Services)
កិច្ចប្រជុំនេះផងដែរក៏មានការលើកជាមតិយោបល់ ពិភាក្សាលើបញ្ហាប្រឈម និងដំណោះស្រាយបញ្ហាចំនួន ០៤ដូចខាងក្រោម៖
-ការផ្ដល់សេវាកែតម្រូវឯកសារអត្រានុកូលដ្ឋាននៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន
-ការជំរុញផ្ដល់ឯកសារស្ថិតិប្រជាពលរដ្ឋ
-ការបោះពុម្ភ និងផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងទុតិយតាជូនប្រជាពលរដ្ឋ និង
-ការផ្ដល់សេវាសាធារណៈពាក់ព័ន្ធនឹងការងារអត្តសញ្ញាណកម្ម៕
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអនុញ្ញាតឱ្យតំណាងស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូ...
០៥ តុលា ២០២៣
ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យការងារត្រៀមរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីលើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រ...
១៦ មិថុនា ២០២៦
ខេត្តកែប៖ នៅថ្ងៃអង្គារ ១១រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សកម្មភាពក្រុមការងារចល័ត នៃស្នងការដ្ឋាននគរបាលខេត្តកែ...
០២ ធ្នូ ២០២៤
យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ កែ សួនសុភី ស សុខា នៅព្រឹកថ្ងៃអង្គារ ៨កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា...
៣០ កញ្ញា ២០២៥