ខេត្តកំពង់ចាម៖ នាថ្ងៃសុក្រ ១១កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលាខេត្តកំពង់ចាម បានបើកកិច្ចប្រជុំបូកសរុបត្រួតពិនិត្យលទ្ធផលកិច្ចប្រតិបត្តិការយុទ្ធនាការចុះបញ្ជីអត្រានុកូលដ្ឋាន និងការអនុវត្តការងារអត្តសញ្ញាណកម្ម ក្រោមអធិបតីភាពឯកឧត្តម ខ្លូត ចិន្តា អភិបាលរង នៃគណអភិបាលខេត្តកំពង់ចាម។ ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោកស្នងការរងទទួលផែនការងារអត្តសញ្ញាណកម្ម លោកស្នងការរងទទួលដឹកនាំការិយាល័យគ្រប់គ្រងការស្នាក់នៅ លោកនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធាន អនុប្រធានការិយាល័យស្ថិតិនិងអត្រានុកូលដ្ឋានខេត្ត លោកនាយក នាយករងទីចាត់ការសាលាខេត្ត លោក លោកស្រីអភិបាលរងទទួលការងារអត្រានុកូលដ្ឋានក្រុង ស្រុកទាំង១០ លោកនាយរងការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលោកនាយរងការិល័យគ្រប់គ្រងការស្នាក់ លោកចៅសង្កាត់ទាំង០៤ នៃក្រុងកំពង់ចាម លោក លោកស្រីអធិការរងទទួលផែនអត្តសញ្ញាណកម្ម ក្រុង ស្រុកទាំង១០ លោក លោកស្រីមន្ត្រីអត្រានុកូលដ្ឋាន៕
















លោកជំទាវ ឧត្ដមសេនីយ៍ឯក លឹម រស្មី អញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកំពង់ចាម។ ខ...
៣១ មករា ២០២៦
ខេត្តកែប៖ នៅថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ សកម្មភាពប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តក...
២១ កញ្ញា ២០២៤
អបអរសាទរ ខួបលើកទី ៤១ ឆ្នាំ នៃទិវាជ័យជំនេះ ៧ មករា ៧មករា ១៩៧៩ - ៧ មករា ២០២០ ៧ មករា ជាថ្ងៃរំដោះនិងសង្រ្គោះប្រទេសជាតិបានរួចផុតពីរបបប្រល័យពូជសាសន៍ប៉...
១៣ មករា ២០២០
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញដឹកនាំកិច្ចប្រជុំបន្តឆ្លងសេចក្តីព្រាងប្រកាសស្ដីពីបែបបទនីតិវិធី នៃការចុះបញ្ជីស្នាក់នៅ ការគ្រប់គ្រងការស្នាក...
២៨ កក្កដា ២០២៥