ខេត្តព្រៃវែង៖ នៅថ្ងៃអង្គារ ៧រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុកចាយ បញ្ញារ៉ា អគ្គនាយករង តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សា នៃមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ ក្នុងបរិវេណសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ ស្រុកកំចាយមារ និងពិធីប្រគល់សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជូននិស្សិតជ័យលាភីសរុបចំនួន ២.៩០៨នាក់ របស់សាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូកដ្ឋានខេត្តព្រៃវែង។ ក្នុងពិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា អ្នកតំណាងរាស្រ្ត ខេត្តព្រៃវែង ឯកឧត្តម សន្តិបណ្ឌិត រដ្ឋលេខាធិការ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧត្តមសេនីយ៍ឯក អគ្គាធិការ អគ្គលេខាធិការរង អគ្គស្នងការរងនគរបាលជាតិ អគ្គនាយករង ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលខេត្ត លោកឧកញ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រី អភិបាលរងខេត្ត អភិបាលក្រុងស្រុក និងភ្ញៀវកិត្តយសជាច្រើននាក់ទៀត៕
































រាជធានីភ្នំពេញ៖ ការិយាល័យគ្រប់គ្រងការស្នាក់នៅ នៃស្នងការដ្ឋាននគរបាលនគរបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំតាមដាននិតិវិធី ជំរុញការងារចុះបញ្ជីស្នាក់នៅ បញ...
០៨ មីនា ២០២២
នៅថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ សកម្មភាពបំពេញការងារប្រចាំថ្ងៃ របស់ក្រុមប្រចាំការសេវាកម្មអត្...
០៩ ឧសភា ២០២៥
ខេត្តកំពង់ចាម៖ នៅថ្ងៃសុក្រ ១២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី ខេង ស្រេង ស្នងការរងទទួលផែនការ...
១៧ កក្កដា ២០២០
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ ដោយទទួលបាននូវគោលការណ៍ណែនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នាព្រឹកថ្ងៃពុ...
២១ កញ្ញា ២០២៣