លោកឧត្តមសេនីយ៍ឯក ឃៀង សុគន្ធា  ប្រធាននាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ  បានអញ្ជើញធ្វើបទអន្តរាគមន៍អំពីនីតិវិធី  យន្តការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងដោះស្រាយបញ្ហាមួយចំនួន  នៃអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ របស់សមាជិក ប.ស.ស.នៅខេត្តកណ្តាល
ថ្ងៃច័ន្ទ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ០១:៣៩ ព្រឹក

លោកឧត្តមសេនីយ៍ឯក ឃៀង សុគន្ធា ប្រធាននាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បានអញ្ជើញធ្វើបទអន្តរាគមន៍អំពីនីតិវិធី យន្តការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងដោះស្រាយបញ្ហាមួយចំនួន នៃអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ របស់សមាជិក ប.ស.ស.នៅខេត្តកណ្តាល

ខេត្តកណ្តាល៖នៅថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ឯក ឃៀង សុគន្ធា ប្រធាននាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បានអញ្ជើញធ្វើបទអន្តរាគមន៍អំពីនីតិវិធី យន្តការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងដោះស្រាយបញ្ហាមួយចំនួន នៃអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ របស់សមាជិក ប.ស.ស.នៅខេត្តកណ្តាល ។ក្នុងនោះក៏មានការអញ្ជើញចូលរួម លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល លោកឧត្តមសេនីយ៍ត្រី ឱ សុផាន់ណា ស្នងការរងទទួលផែនអត្តសញ្ញាណកម្ម លោកអភិបាលរងក្រុង/ស្រុកទទួលផែនអត្តសញ្ញាណកម្ម ទាំង ១១ក្រុង/ស្រុក តំណាងសាលាដំបូងខេត្ត លោកនាយការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលោកនាយ ការិយាល័យគ្រប់គ្រងការស្នាក់នៅ លោកអធិការរងក្រុង/ស្រុក ទទួលផែនអត្តសញ្ញាណកម្ម ទាំង ១១ក្រុង/ស្រុក លោកមេឃុំ/ចៅសង្កាត់ គ្រប់ឃុំ/សង្កាត់ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល គ្រប់ប៉ុស្តិ៍ និងតំណាង កម្មករ និយោជិក ក្រុមហ៊ុន រោងចក្រ សហគ្រាស សរុបរួមចំនួន ៣២៧នាក់។
ជាលទ្ធផលក្នុងបទអន្តរាគមន៍នេះរួមមានដូចខាងក្រោម៖
១/-បានបញ្ជាក់ពីនីតិវិធីផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មានដូចជា ឯកសារ ទីកន្លែង និងរយៈពេលនៃការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។
២/-បញ្ជាក់ជូននូវអនុសាសន៍ ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្ដម អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អំពី មូលហេតុអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរបាត់ច្រើន ការបញ្ជូនទិន្នន័យ ការមកបើកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទៅចែកជូនប្រជាពលរដ្ឋ មានការយឺយ៉ាវ និង ណែនាំឱ្យយកចិត្តទុកដាក់ផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដល់អ្នកដែលចុះឈ្មោះដោយប្រើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចាស់ និងលិខិតបញ្ជាក់ឯកសារបញ្ជាក់អត្តសញ្ញាណ ជាពិសេសទិន្នន័យនៅសល់ឆ្នាំចាស់ និងផែនការឆ្នាំ២០១៩ ។ចំពោះអ្នកចុះឈ្មោះបោះឆ្នោតប្រើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចាស់ និងបញ្ជាក់ឯកសារបញ្ជាក់អត្តសញ្ញាណ មន្ត្រីជំនាញ និងសហការជាមួយមេឃុំ/ចៅសង្កាត់ បានប្តេជ្ញាអនុវត្តន៍ផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គំរូថ្មី ឱ្យបានអស់។
៣/-រកឃើញមានបញ្ហា ០៤ករណី ថតច្រើនដងមិនទទួល បានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ថតច្រើនដងដោយកែទិន្នន័យ និងរកដំណោះស្រាយជូនបានទាំង ០៣ករណី និង០១ ករណីទៀតមិនអាចផ្តល់បាន ដោយឯកសារមិនត្រឹមត្រូវ នៅក្នុងប្រព័ន្ធ ហើយកែទិន្នន័យ។

អត្ថបទផ្សេងៗ

ឯកឧត្ដម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ព្រមទាំងក្រុមគ្រួសារមានទុក្ខជាទម្ងន់ ដោយឧបាសក គុជ សារុន បានទទួលមរណភាពកាល

ឯកឧត្ដម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ព្រមទាំងក្រុមគ្រួសារមានទុក្ខជាទម្ងន់ ដោយឧបាសក គុជ សារុន បានទទួលមរណភាពកាលពីថ្ងៃអ...

០៥ កញ្ញា ២០២០

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញដឹកនាំកិច្ចប្រជុំបែងចែកភារកិច្ចដើម្បីរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្ដីពីសេចក្ដីព្រាងផែនការយុទ្ធសាស្រ្តជាតិ ស្ដីពីអត្តសញ្ញាណកម្ម ដំណាក់កាលទី២ ២០២៦-២០៣៥

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញដឹកនាំកិច្ចប្រជុំបែងចែកភារកិច្ចដើម្បីរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្ដីពីសេចក្ដីព្រាងផែនការយុទ្ធសាស្...

១៥ វិច្ឆិកា ២០២៥

កិច្ចប្រជុំបន្ត ពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពី ការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន)

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃពុធ ១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គ...

០៥ សីហា ២០២០

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម