ឯកឧត្ដម ឧត្ដមសេនីយ៍ឯក វុធ ផល្លី អគ្គនាយករង  នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម  និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំល្វេ ស្រុកស៊ីធរកណ្តាល  ខេត្តព្រៃវែង បានអញ្ជើញជាអធិបតីភាពក្នុងវេទិកាសាធារណៈ  របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន និងគាំទ្រការអនុវត្តកម្មពិធីនយោបាយ  និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាបាលកម្ពុជា  នៅក្នុងវត្តអំបែងចេះ ស្ថិតនៅក្នុងភូមិអំបែងចេះ ឃុំល្វេ ស្រុកស៊ីធរកណ្តាល
ថ្ងៃច័ន្ទ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ០១:៤២ ព្រឹក

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក វុធ ផល្លី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំល្វេ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បានអញ្ជើញជាអធិបតីភាពក្នុងវេទិកាសាធារណៈ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន និងគាំទ្រការអនុវត្តកម្មពិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាបាលកម្ពុជា នៅក្នុងវត្តអំបែងចេះ ស្ថិតនៅក្នុងភូមិអំបែងចេះ ឃុំល្វេ ស្រុកស៊ីធរកណ្តាល

ខេត្តព្រៃវែង ៖ ថ្ងៃចន្ទ ៨កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក វុធ ផល្លី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំល្វេ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បានអញ្ជើញជាអធិបតីភាពក្នុងវេទិកាសាធារណៈ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន និងគាំទ្រការអនុវត្តកម្មពិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាបាលកម្ពុជា នៅក្នុងវត្តអំបែងចេះ ស្ថិតនៅក្នុងភូមិអំបែងចេះ ឃុំល្វេ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ក្នុងនោះក៏មានការអញ្ជើញចូលរួមដោយ លោក យឹម យូគង់ អភិបាល នៃគណៈអភិបាលស្រុកស៊ីធរកណ្ដាលនឹងមានអ្នកចូលរួមសរុប ១៥០នាក់ ស្ត្រី ៥៦នាក់ និងក្រុមការងារថ្នាក់ជាតិចំនួន ២២នាក់។ក្នុងពិធីនោះដែរ ឯកឧត្តម ប្រធានក្រុមការងារថ្នាក់ជាតិ​បានដោះស្រាយ​បញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋ រួមមានដូចជា៖
-ប្រជាពលរដ្ឋមានសំណូមពរសុំជួយជួសជុលផ្លូវពីរខ្សែៈ
១-ផ្លូវពីគល់ស្ពានជ្រោយសរសិតដល់គល់ស្ពានព្រែកសណ្ដែកចំងាយ៤,៥០០ម៉ែត្រ
២-ផ្លូវពីភូមិកោងស្រែដល់ភូមិព្រៃដើមថ្នឹងចំងាយ ៧,០០០ម៉ែត្រ
-ឯកឧត្តម ប្រធានក្រុមការងារថ្នាក់ជាតិបានដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋ ដោយនៅពេលឆាប់ៗ ខាងមុខនេះនឹងធ្វើការឈូសឆាយកែម្រួលផ្លូវមួយខ្សែប្រវែង៤,៥០០ម៉ែត្រជូន ចំពោះផ្លូវមួយខ្សែទៀតរហូតដល់ ឆ្នាំ២០២១ ទើបក្រុមហ៊ុនប្រទេសកូរ៉េសាងសង់ថ្មីជូន។ ឯកឧត្តម ក៏បានផ្ដល់ការបិតការ៉ូជូនសាលាមតេយ្យមួយបន្ទប់ ដែលស្ថិតនៅក្នុងសាលាបឋមសិក្សាហ៊ុនសែនអំបែងចេះ និងបានចំណាយថវិកាមួយចំនួនសម្រាប់រៀបចំកម្មវិធីវេទិកាសាធារណៈនេះផងដែរ៕

អត្ថបទផ្សេងៗ

នៅថ្ងៃសៅរ៍ ៩កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមការងារនាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបើកបម្រើជូនប្រជាពលរដ្ឋនៅថ្ងៃសៅរ៍

ដោយអនុវត្តតាមគោលការណ៍ណែនាំរបស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅថ្ងៃសៅរ៍ ៩កើត ខែកត្តិក ឆ្នាំរោង ឆស...

១១ វិច្ឆិកា ២០២៤

កិច្ចប្រជុំ ស្ដីពី បញ្ហាប្រឈម និងដំណោះស្រាយក្នុងការអនុវត្តការងារកែតម្រូវ និងមោឃភាពទិន្នន័យ នៃបញ្ជីអត្រានុកូលដ្ឋាន

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅព្រឹកថ្ងៃចន្ទ ៣កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ឹម ប្រណិ...

១៨ តុលា ២០២០

លោកកជំទាវ ឧត្តមសេនីយ៍ឯក លឹម រស្មី អញ្ជើញចូលរួមក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល គ្រូបង្គោលយេនឌ័រក្រសួងមហាផ្ទៃ

លោកកជំទាវ ឧត្តមសេនីយ៍ឯក លឹម រស្មី អញ្ជើញចូលរួមក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល គ្រូបង្គោលយេនឌ័រក្រសួងមហាផ្ទៃ។ ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃពុធ...

០៥ មិថុនា ២០២៦

សារថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

សារថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទូលព្រះ...

១៧ មេសា ២០២៥

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម