ឯកឧត្តម ឧត្តមសេនីយ៍ឯក តាត និមល អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសរៀបចំសេចក្ដីព្រាងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធសេចក្ដីព្រាងច្បាប់អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម
ថ្ងៃសុក្រ ទី០៩ ខែធ្នូ ឆ្នាំ២០២២ ០០:២៥ ព្រឹក

ឯកឧត្តម ឧត្តមសេនីយ៍ឯក តាត និមល អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសរៀបចំសេចក្ដីព្រាងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធសេចក្ដីព្រាងច្បាប់អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម

រាជធានីភ្នំពេញ៖ នៅថ្ងៃសុក្រ ១រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក តាត និមល អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសរៀបចំសេចក្ដីព្រាងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធសេចក្ដីព្រាងច្បាប់អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម។

កិច្ចប្រជុំនោះបានធ្វើឡើងនៅសណ្ឋាគារភ្នំពេញ ដែលមានរយៈពេល ០៥ថ្ងៃ គិតចាប់ថ្ងៃទី០៥ រហូតដល់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ដែរមានការពិនិត្យ និងពិភាក្សាលើការងារដូចខាងក្រោម៖

-ថ្ងៃទី០៥-០៦ កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើប្រកាសស្ដីពីការចុះបញ្ជីអត្រានុកូលដ្ឋាន
-ថ្ងៃទី០៧ កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើប្រកាសស្ដីពីការចុះបញ្ជីអត្តសញ្ញាណប័ណ្ណ
-ថ្ងៃទី០៨ព្រឹក ពិធីសិក្ខាសាលាស្ដីពីការចុះបញ្ជីស្នាក់នៅ
-ថ្ងៃទី០៨រសៀល កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើព្រះរាជក្រឹត្យស្ដីពីអាជ្ញាធរជាតិគ្រប់គ្រងអត្តសញ្ញាណប្រជាជន (អ.ជ.គ.អ.ប) និងអនុក្រឹត្យស្ដីពីការផ្ដល់លេខកូដសម្គាល់អត្តសញ្ញាណបុគ្គល (UIC) និង
-ថ្ងៃទី០៩ កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើប្រកាសស្ដីពីការចុះបញ្ជីស្នាក់នៅ
ក្នុងនេះក៏មានការធ្វើបទបង្ហាញពីវាគ្មិន ដែលអញ្ជើញមកពីអង្កការ UN Habitat តំណាងនៅកម្ពុជា ព្រមទាំងវាគ្មិនតំណាងអង្កការមកពីប្រទេសថៃ និងប្រទេសហ្វីលីពីន ចូលរួមតាមរយៈប្រព័ន្ធ Video Zoom។

ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកប្រធាននាយកដ្ឋាន លោក លោកស្រី អនុប្រធាននាយកដ្ឋាន មន្ត្រីពាក់ព័ន្ធ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ព្រមទាំងលោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋាន មន្រ្តីពាក់ព័ន្ធ នៃក្រសួងផែនការ ក្រសួងសុខាភិបាល និងតំណាងអង្គការ Vital Strategies ប្រចាំកម្ពុជាផងដែរ៕

អត្ថបទផ្សេងៗ

ខេត្តកណ្តាល៖ នៅថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ផ្នែកជំនាញអត្តសញ្ញាណកម្ម នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានប្រេីប្រាស់ម៉ាសុីនថតចល័តចុះបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

ខេត្តកណ្តាល៖ នៅថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ផ្នែកជំនាញអត្តសញ្ញាណកម្ម នៃអធិការដ្ឋាននគរបាលក្រុងតាខ្ម...

០៣ មីនា ២០២៥

កិច្ចប្រជុំស្ដាប់របាយការណ៍ ស្ដីពី ប្រព័ន្ធគ្រប់គ្រងវត្ដមានជនបរទេសនៅកម្ពុជា FPCS (Foreigner Presence in Cambodia System)

ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃអង្គារ ១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អ...

២០ កក្កដា ២០២០

សកម្មភាពមន្រ្តី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចុះផ្ដល់និងប្រគល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ព្រមទាំងសៀវភៅស្នាក់នៅ(ក២) សៀវភៅគ្រួសារ(ក៤) ជូនដល់ប្រជាពលរដ្ឋ

ខេត្តកំពង់ចាម៖ សកម្មភាពមន្រ្តី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ​​បានដឹកនាំកម្លាំងផ្នែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ផ្នែកស្ថិតិប្រជាពលរដ្ឋ ចុះផ្ដល់និ...

០៤ មិថុនា ២០២០

ខេត្តព្រះវិហារ៖ នៅថ្ងៃសុក្រ ៨កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក តាត និមល អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាប្រធានក្រុមការងារភូមិភាគ៨

កិច្ចប្រជុំ ស្តីពីការជំរុញផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងទៀតជូនប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រលប់ពីប្រទ...

២៩ មេសា ២០២៦

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម