នៅថ្ងៃព្រហស្បតិ៍ ១១កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលាឃុំព្រៃទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង មានការរៀបចំវេទិកាសាធារណៈ ជុំទី២ ក្រោមប្រធានបទ "ស្ថានភាពប្រជាជន ការផ្តល់សេវាអត្តសញ្ញាណកម្ម និងបញ្ហាផ្សេងៗ" ក្រោមអធិបតីភាព លោកជំទាវ លឹម រស្មី អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រៃទឹង ។ ពិធីនេះមានការចូលរួមពីសំណាក់រដ្ឋបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ តំណាងមន្ទីរជុំវិញស្រុកពាក់ព័ន្ធ ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋសរុបចំនួន១៣៤នាក់ ស្ត្រី៦៧នាក់ ចំណាយថវិកាអស់ចំនួន ១៣៨៣០០០ រៀល។
ប្រជាពលដ្ឋបានលើកឡើងបញ្ហាមួយចំនួន ដូចជា៖ ការងារអត្តសញ្ញាណកម្មចំនួន១ករណី ស្ថានភាពលិចបរិវេណផ្ទះពេលទឹកភ្លៀងធំចំនួន១ករណី ស្ថានភាពផ្លូវគ្រលុកធំៗក្នុងភូមិចំនួន១ករណី និង បញ្ហាបិទផ្លូវក្នុងភូមិចំនួន១ករណី។
គណៈអធិបតី និងតំណាងអាជ្ញាធរពាក់ព័ន្ធ បានផ្តល់ជូនដំណោះស្រាយជាក់ស្តែង និងអនុសាសន៍ដូចខាងក្រោម៖
- ខិតខំឱ្យអស់លទ្ធភាពក្នុងការដោះស្រាយបញ្ហាបិទផ្លូវក្នុងភូមិ
- សម្រេចចាក់ដីកែលម្អសោភ័ណភាពប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រៃទឹង
- ផ្តល់វិទ្យុទាក់ទងចំនួន៦គ្រឿងជូនភូមិខ្នារនឹងភូមិព្រៃទឹង
- ជូនយោបល់ដល់ប្រជាពលរដ្ឋឱ្យខំចូលរួមថែរក្សាផ្លូវភូមិឱ្យបានប្រសើរជាងមុន
- ស្នើអាជ្ញាធរមូលដ្ឋាន និងក្រុមការងារយកចិត្តទុកដាក់ ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋយើង និង ជួយដោះស្រាយការលំបាកផ្នែកជីវភាពរបស់ពួកគាត់ ជាពិសេសទុគ៌តជន
- ក្តាប់ស្ថិតិជាក់ស្តែងនៃប្រជាពលករចំណាកស្រុកទាំងក្នុង និងក្រៅប្រទេស ដើម្បីក្រុមការងារអាចផ្តល់ភាពកក់ក្តៅជូនពួកគាត់
អង្គវេទិកាបានថ្លែងអំណរគុណចំពោះទឹកចិត្ត ដ៏ថ្លៃថ្លា និងមនុស្សធម៌របស់ ឯកឧត្តម កង សុខន ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស៊ីធរកណ្តាល ដែលបានផ្តល់ជូនអង្ករ និងគ្រឿងបរិភាគមួយចំនួនកន្លងមក ជូនប្រជាពលរដ្ឋទីទាល់ក្រចំនួន៩២៨នាក់ ស្រី៥៣៤នាក់។
គណៈអធិបតីក៏បានផ្សព្វផ្សាយបច្ចុប្បន្នភាពនៃសភាពការណ៍កម្ពុជាជូនអង្គវេទិកាសាធារណៈផងដែរ ព្រមទាំងជំរុញការអនុវត្ត គោលនយោបាយភូមិឃុំ មានសុវត្ថិភាព ជាប់ជាប្រចាំ។
អង្គវេទិកាបានបញ្ចប់ទៅដោយបរិយាកាសប្បាយរីករាយ និងភាពកក់ក្តៅ៕
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការរៀបចំ សេចក្ដីព្រាងប្រកាស ស្ដីពីការចុះបញ្ជី និងគ្រប់គ្រងការស្នាក់នៅ ត...
២៣ មិថុនា ២០២៦
ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ អធិការដ្ឋាននគរបាលក្រុងសួង នៃស្នងការដ្ឋាននគរបាលខេត្តត្ប...
០៥ កុម្ភៈ ២០២៥
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ៖ នៅថ្ងៃសុក្រ ៣កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារត្រួតពិនិត្យ និងស...
២៥ តុលា ២០២៥
នាព្រឹកថ្ងៃពុធ ១៤រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្ដម ឧត្តមសេនីយ៍ឯក គិន រោជ អគ្គនាយករង តំណាងឯកឧត្ដម នាយឧត្ត...
២៤ ធ្នូ ២០១៩