នៅថ្ងៃព្រហស្បតិ៍ ១១កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តុប នេត អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារពង្រឹងឃុំឬស្សីសាញ់ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បានអញ្ជើញជាអធិបតីភាពក្នុងវេទិកាសាធារណៈ ត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្ត ចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា(ជុំទី០២) នៅក្នុងវត្តព្រៃឈៀង ភូមិព្រៃឈៀង ឃុំឬស្សីសាញ់ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។ ក្នុងពិធីបើកវេទិកាសាធារណៈនោះផងដែរមានការអញ្ជើញចូលរួម ប្រជាពលរដ្ឋ មន្រ្តីជំនាញពាក់ព័ន្ធ និងអជ្ញាធរមូលដ្ឋានសរុប៣២០នាក់ ក្នុងនោះស្រ្តី១៤០នាក់ ។ ក្រោយបញ្ចប់វេទិកាសាធារណៈ ឯកឧត្ដម តុប នេត ប្រធានក្រុមការងារ និងលោក ប៊ុន ធី អនុប្រធានក្រុមការងារ បានអញ្ជើញបន្តដំណើរចុះត្រួតពិនិត្យ ស្ថានភាពអគារ សាលាអនុវិទ្យាល័យ ហ៊ុន សែន ព្រៃឈៀង និងចែកអំណោយដល់ ប្រជាពលរដ្ឋក្រីក្រចំនួន១៧គ្រួសារ ក្នុងឃុំឬស្សីសាញ់ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង៕
ខេត្តកណ្តាល៖ នៅថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ សកម្មភាពជំនាញតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល ចំណ...
១៤ មិថុនា ២០២៥
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញធ្វើសេចក្ដីរបាយការណ៍ អំពីវឌ្ឍនភាពលើការងារអត្តសញ្ញាណឌីជីថល ជូនឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា។ ទីស្តីការ...
១៦ កក្កដា ២០២៦
ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃចន្ទ ៦កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គ...
២៧ មីនា ២០២៣
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បន្តដោះស្រាយ និងប្រគល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដែលបានកែតម្រូវរួចរាល់ ជូនប្រជាពលរដ្ឋ។ នៅថ្ងៃអង្គារ ៩កើត ខែបឋមាសាឍ...
២៩ មិថុនា ២០២៦