អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ឹម ប្រណិតា អគ្គនាយករង និងសហការីមកពី នាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំលើកដំបូង នៃមន្រ្តីអត្រានុកូលដ្ឋាន នៅអាស៊ីអាគ្នេយ៍ ដែលរៀបចំឡើងដោយគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសហប្រជាជាតិ សម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក (UNESCAP) និងមានអាជ្ញាធរស្ថិតិហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ។
ទស្សនកិច្ចនេះបានប្រព្រឹត្តទៅរយៈពេល ០៥ថ្ងៃចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅប្រទេសហ្វីលីពីន ដោយមានកិច្ចគាំទ្រពីអង្គការដៃគូអភិវឌ្ឍរួមមាន UNICEF, UNFPA, GHAI, VITAL STRATEGIES, CDC FOUNDATION, និងមន្រ្តីជំនាញអត្រានុកូលដ្ឋានមកពីប្រទេសចំនួន០៨ ផ្សេងទៀតរួមមាន៖ ប្រទេសវៀតណាម ប្រទេសឡាវ ប្រទេសទីម័រឡេស ប្រទេសឥណ្ឌូនេស៊ី ប្រទេសថៃ ប្រទេសម៉ាឡេស៊ី ប្រទេសហ្វីលីពីន និងប្រទេសកម្ពុជាចូលរួមផងដែរ។
ការប្រជុំនេះមានគោលបំណង (១)ស្វែងយល់និងផ្តួចផ្តើមបង្កើតបណ្តាញសម្រាប់មន្ត្រីអត្រានុកូលដ្ឋាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់ធ្វើការទំនាក់ទំនង (២)ជួយសម្របសម្រួលដល់ការផ្លាស់ប្តូរ ចែករំលែកចំណេះដឹង និងការសហការប្រកបដោយសក្តានុពលលើបញ្ហាប្រឈម ដំណោះស្រាយនានារបស់ការងារអត្រានុកូលដ្ឋាននៅក្នុងតំបន់ និង (៣)ចងក្រងឯកសារលើបញ្ហាប្រឈម ដំណោះស្រាយ និងការអនុវត្តការងារអត្រានុកូលដ្ឋានដែលមានស្រាប់របស់ប្រទេសជាសមាជិក៕











ខេត្តស្ទឹងត្រែង៖ ថ្ងៃសៅរ៍ ៤រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ សកម្មភាពជំនាញអធិការដ្ឋាននគរបាលស្រុកបុរីអូរស្វាយ...
១៧ មិថុនា ២០២៥
ប្រយ័ត្ន! ២២ថ្ងៃ នៃខែកុម្ភៈ មានគ្រោះអគ្គិភ័យកើតឡើងជាង៨០ករណី ទូទាំងប្រទេស! ....... ក្នុងរយៈពេល២២ថ្ងៃ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នា...
២៥ កុម្ភៈ ២០២៦
សេចក្តីជូនព័ត៌មាន របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ពាក់ព័ន្ធនឹងបញ្ហាកំហុសទិន្នន័យអត្តសញ្ញាណបុគ្គល តើត្រូវដោះស្រាយដូចម្តេច ? អគ្គនាយកដ្ឋានអត្តសញ្...
២១ វិច្ឆិកា ២០២៥
ឯកឧត្តម ឧត្ដមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការត្រៀមរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ...
១៤ ធ្នូ ២០២៥