ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អមដំណើរដោយ ឯកឧត្តម លោកជំទាវ អគ្គនាយករង និងថ្នាក់ដឹកនាំចំណុះអគ្គនាយកដ្ឋាន បានអញ្ជើញចូលរួមក្នុងពិធីបូកសរុបលទ្ធផល នៃអង្គសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងផ្តល់អនុសាសន៍ផ្តាំផ្ញើលើកទិសដៅការងារជូនដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ សម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០២៣
ថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ២២:៤៣ ល្ងាច

ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អមដំណើរដោយ ឯកឧត្តម លោកជំទាវ អគ្គនាយករង និងថ្នាក់ដឹកនាំចំណុះអគ្គនាយកដ្ឋាន បានអញ្ជើញចូលរួមក្នុងពិធីបូកសរុបលទ្ធផល នៃអង្គសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងផ្តល់អនុសាសន៍ផ្តាំផ្ញើលើកទិសដៅការងារជូនដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ សម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០២៣

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលប្រជុំសណ្ឋាគារសុខាភ្នំពេញ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អមដំណើរដោយ ឯកឧត្តម លោកជំទាវ អគ្គនាយករង និងថ្នាក់ដឹកនាំចំណុះអគ្គនាយកដ្ឋាន បានអញ្ជើញចូលរួមក្នុងពិធីបូកសរុបលទ្ធផល នៃអង្គសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងផ្តល់អនុសាសន៍ផ្តាំផ្ញើលើកទិសដៅការងារជូនដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ សម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រីក្រសួង ប្រធានស្ថាប័ន ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម អគ្គនាយក នៃអគ្គនាយកដ្ឋាន និងប្រធានអង្គភាពពាក់ព័ន្ធ ចំណុះ ក្រសួងមហាផ្ទៃ ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ប្រធានក្រុមប្រឹក្សា អភិបាលរាជធានី-ខេត្ត រួមជាមួយអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានធ្វើសេចក្តីរាយការណ៍សង្ខេបស្តីអំពីលទ្ធផលនៃការពិភាក្សាតាមក្រុមនីមួយៗជូន សម្ដេចក្រឡាហោម ស ខេង និងអង្គសន្និបាតថា ជារួមកុ្រមពិភាក្សាទាំង០៦ក្រុម បានឯកភាពខ្ពស់នូវខ្លឹមសារនៃសេចក្តីព្រាងរបាយការណ៍ ស្តីពីលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពិភាក្សា និងផ្តល់ធាតុចូលនានាយ៉ាងផុសផុលផងដែរ។

ក្នុងនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងខ្លួនសម្ដេចផ្ទាល់ សូមសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី អស់លោក ទាំងអស់ ដែលបានចូលរួមអនុវត្តយ៉ាងសកម្មនូវរបៀបវារៈ និងកម្មវិធីនានានៃសន្និបាតប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃ។

សម្ដេចក្រឡាហោម បន្ដថា ផ្អែកតាមរបាយការណ៍បូកសរុបលទ្ធផល នៃការពិភាក្សាតាមក្រុមពិភាក្សាកាលពីរសៀលម្សិលមិញនេះ សមាជិក សមាជិកា នៃអង្គសន្និបាតបានឯកភាពលើសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ និងបានពិភាក្សាអំពីសមទ្ធិផល បញ្ហាប្រឈម ជាមួយ និងការផ្ដួចផ្ដើមដំណោះស្រាយតាមប្រធានបទរបស់ក្រុមពិភាក្សាទាំង០៦ យ៉ាងសកម្មផុលផុស។ ជារួម សម្ដេចក្រឡាហោម ក៏ បានឯកភាពចំពោះលទ្ធផល នៃការពិភាក្សាជាមួយការវាយតម្លៃខ្ពស់ចំពោះឯកឧត្តម លោកជំទាវ លោក លោកស្ត្រី អស់លោកទាំងអស់ ដែលបានផ្តល់ធាតុចូលដ៏មានតម្លៃដើម្បីចូលរួមជំរុញ និងលើកកម្ពស់ប្រសិទ្ធភាពការងារ នៅតាមអគ្គនាយកដ្ឋាន អង្គភាពនានាចំណុះក្រសួងមហាផ្ទៃ និងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

នាឱកាសអបអរសាទរនោះដែរ សម្តេចក្រឡាហោម ស ខេង ឧបានយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានអញ្ជើញជាអធិបតីផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ប្រគល់បណ្ណសរសើរ និងលិខិតសរសើរ ជូនដល់ឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត ដែលទទួលបានជ័យលាភី នៃការប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ប្រចាំឆ្នាំ២០២២ ពាក់ព័ន្ធវិស័យជំនាញក្នុងដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ផងដែរ៕

អត្ថបទផ្សេងៗ

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ជាមួយសមាគមពីវិស័យឯកជនលើពេលវេលាអនុវត្តប្រកាសអន្តរក្រសួង និងការយកកម្រៃសេវា

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ជាមួយសមាគមពីវិស័យឯកជនលើពេលវេលាអនុវត្តប្រកាសអន្តរក្រសួង និងការយកកម្រៃសេវា...

១៩ មករា ២០២៥

សកម្មភាពប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានដឹកនាំកម្លាំងជំនាញ បំពេញបែបបទផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនដល់ប្រជាពលរដ្ឋ

ខេត្តព្រះវិហារ៖ នៅថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ សកម្មភាពប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋានន...

០៣ តុលា ២០២២

ខេត្តបាត់ដំបង៖ នៅថ្ងៃសៅរ៍ ៨កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ខែមេសា ឆ្នាំ២០២៥ សកម្មភាពជំនាញតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលក្រុង/ស្រុក ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ នៅថ្ងៃសៅរ៍ ៨កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ខែមេសា ឆ្នាំ២០២៥ សកម្មភាពជំនាញតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋ...

០៥ មេសា ២០២៥

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម