ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំព្នៅទី២ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បានចូលរួមវេទិកាសាធារណៈ ផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិ បាលកម្ពុជា នៅឃុំព្នៅទី២ ព្រមទាំងចូលរួមពិធីពិសារ និងអកអំបុក ថែរក្សា ការពារជាតិ សាសនា ព្រះមហាក្សត្រ
ថ្ងៃសៅរ៍ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ២០:១១ ល្ងាច

ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំព្នៅទី២ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បានចូលរួមវេទិកាសាធារណៈ ផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិ បាលកម្ពុជា នៅឃុំព្នៅទី២ ព្រមទាំងចូលរួមពិធីពិសារ និងអកអំបុក ថែរក្សា ការពារជាតិ សាសនា ព្រះមហាក្សត្រ

ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃសៅរ៍ ១៣កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងជាអនុប្រធានទី១ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំព្នៅទី២ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង និងលោក សូត្រ សុខជា អនុប្រធាន រួមជាមួយសមាជិកក្រុមការងារ លោកអភិបាលរងស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ មន្ត្រីពាក់ព័ន្ធ បានចូលរួមវេទិកាសាធារណៈ ផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅឃុំព្នៅទី២ ព្រមទាំងចូលរួមពិធីពិសារ និងអកអំបុក ថែរក្សា ការពារជាតិ សាសនា ព្រះមហាក្សត្រ ក្នុងបរិវេណវត្តតាង៉កស្រែ ឃុំព្នៅទី២ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ដោយប្រជាពលរដ្ឋចូលរួមចំនួន ១០៥នាក់ ស្ត្រី៥២នាក់។
ក្នុងវេទិកានេះក៏បានលើកឡើងអំពីបញ្ហាប្រឈម និងសំណូមពរបស់ប្រជាពលរដ្ឋ រួមមាន៖
ក-បញ្ហាដែលធ្លាប់បានលើកឡើងកាលពីវេទិកាសាធារណៈលើកទី១មិនទាន់បានដោះស្រាយ
១-បញ្ហារំលោភបំពានអនាធិបតេយ្យយកដីបឹងរដ្ឋជាកម្មសិទ្ធិ 
២-សំណើសុំធ្វើទំនប់បឹងព្រៃ សម្រាប់ធ្វើស្រែរបស់ពលរដ្ឋនៅឃុំព្នៅទី១ ឃុំព្នៅទី២ និងឃុំជ្រៃឃ្មុំ។ 
បញ្ហាទាំងពីរនេះត្រូវបានដាក់ចូលក្នុងរបាយការណ៍របស់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកស៊ីធរកណ្តាលកន្លងមករួចហើយ។
ខ-សំណូមពរថ្មីៗ
១-សំណើសុំចាក់គ្រួសថ្នល់ក្នុងភូមិប្រវែងប្រហែល ៣០០ម៉ែត្រ។ សំណើនេះធ្លាប់ត្រូវបានឯកឧត្តម ឈន សារ៉ាណេ សម្រេចថាជួយចាក់បំពេញជូន នៅពេលធ្វើផ្លូវវាងរួច។
២-បញ្ហាសំបុត្រកំណើតកូនជនជាតិឥណ្ឌា ដែលមេឃុំមិនបានចុះឈ្មោះឳពុក ហើយចង់ធ្វើលិខិតឆ្លងដែន។
៣-បានទទួលសំណើសុំប្តូរអត្តសញ្ញាណប័ណ្ណ កំហុសបច្ចេកទេសចំនួន០២ និងពាក្យបណ្តឹងសុំទុតិយតាចំនួន០១។
ក្រោយវេទិកាសាធារណៈចប់ ក្រុមការងារបានរៀបចំ និងធ្វើពិធីពិសារ និងអកអំបុកថែរក្សា ការពារជាតិ សាសនា ព្រះមហាក្សត្រ ជាមួយបងប្អូនប្រជាពលរដ្ឋប្រកបដោយភាពរីករាយ និងស្និទ្ធស្នាលក្រៃលែង៕

អត្ថបទផ្សេងៗ

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅព្រឹកថ្ងៃចន្ទ ៥កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ទោ ផុន លីវិរៈ អគ្គនាយករង តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បន្តផ្ដួចផ្ដើមបើកវគ្គសិក្សា “ក្រមសីលធម៌វិជ្ជាជីវៈ នៃមន្រ្តីផ្ដល់សេវា ជំនាន់ទី៧” ដល់មន្រ្តីផ្ដល់សេវាទាំងអស់ ច...

២៦ មីនា ២០២៦

ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញចូលរួមក្នុងឱកាស ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសកូរ៉េ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញចូលរួមក្នុងឱកាស ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អនុញ្ញាត...

២០ តុលា ២០២៥

នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ គណៈប្រតិភូរអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម លោកឧត្តមសេនីយ៍ទោ ឈុន វណ្ណា ប្រធាននាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា ដឹកនាំគណៈប្រតិភូចូលរួមបន្តប្រជុំពិភាក្សាការងារជាមួយក្រុមហ៊ុន HID និងក្រុមហ៊ុន OVD Kinergram

នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ គណៈប្រតិភូរអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម លោកឧត្តមសេនីយ៍ទោ ឈុន វណ្ណា ប្រធាននាយកដ្ឋានគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា ដឹកនាំគណ...

២៥ តុលា ២០២៤

ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ និង មន្ត្រីរាជការស៊ីវិលក្រោមឱវាទទាំងអស់ សូមគោរពជូនពរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ និង មន្ត្រីរាជការស៊ីវិលក្រោ...

២៩ ធ្នូ ២០១៩

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម