អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅព្រឹកថ្ងៃអង្គារ ៨រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ក្រុមការងារយេនឌ័រ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានរៀបចំពិធីអបអរសាទរខួបលើកទី១១២ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ “នារីរួមគ្នារក្សាសុខសន្ដិភាព ដើម្បីកិច្ចអភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថល” ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម។
ក្នុងពិធីនេះផងដែរក៏ការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយករង លោកប្រធាននាយកដ្ឋាន លោក លោកស្រី អនុប្រធាននាយកដ្ឋាន និងសមាជិក សមាជិកា ក្រុមការងារយេនឌ័រ មន្រ្តីជាស្រ្តីតាមបណ្តានាយកដ្ឋាន ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងមានការប្រគល់នូវថវិកាឧបត្ថម្ភរបស់ ឯកឧតុ្តម នាយឧត្តមសេនីយ៍ កង សុខន និងលោកជំទាវ សម្រាប់ទិវាអន្តរជាតិនារី ៨មីនា ដល់មន្រ្តីជាស្រ្តី និងក្រុមការងារយេនឌ័រ តាមបណ្តានាយកដ្ឋាន ចំណុះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ព្រមទាំងថតរូបទុកជាអនុស្សាវរីយ៍ផងដែរ៕






























































ខេត្តកណ្តាល៖ នៅថ្ងៃសៅរ៍ ៤រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ សកម្មភាពជំនាញតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល ចំណ...
១៧ មិថុនា ២០២៥
ឧត្តមសេនីយ៍ឯក មាស ស៊ីផាន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ មុន្នី អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ នារសៀលថ្ងៃអង្គារ ២កើត...
០៦ មករា ២០២៥
ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង បានដឹកនាំក្រុមការងារចុះបើកប្រអប់សំបុត្រ ទីតាំងសាខាផ្តល់សេវាលិខិតឆ្លងដែន ប្រចាំខេត្តបន្ទាយមានជ័យ។ អនុវត្តតាមគោ...
១២ មីនា ២០២៦
ទីស្តីការក្រសួងមហាផ្ទៃ៖ នៅព្រឹកថ្ងៃពុធ ១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញរបស់ អគ្គ...
០៤ សីហា ២០២០