ក្រុមការងារចុះដាក់ប្រអប់សំបុត្រទទួលមតិសំណូមពរប្រជាពលរដ្ឋ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង និង ជាប្រធានក្រុមការងារនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
ថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ០១:២០ ព្រឹក

ក្រុមការងារចុះដាក់ប្រអប់សំបុត្រទទួលមតិសំណូមពរប្រជាពលរដ្ឋ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង និង ជាប្រធានក្រុមការងារនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម : នៅព្រឹកថ្ងៃសុក្រ ៤រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែ វិច្ឆិកា ឆ្នាំ២០១៩ តាមគោលការណ៍ដឹកនាំរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ កង សុខន អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រុមការងារចុះដាក់ប្រអប់សំបុត្រទទួលមតិសំណូមពរប្រជាពលរដ្ឋ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង និង ជាប្រធានក្រុមការងារនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានសហការជាមួយនាយកដ្ឋានរដ្ឋបាល សរុប នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដាក់ប្រអប់សំបុត្រ នៅមុខក្លោងទ្វារចូលអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដើម្បីទទួលនូវមតិ និង សំណូមពរប្រជាពលរដ្ឋ ដែលមកទទួលសេវានានាពាក់ព័ន្ធការងារអត្តសញ្ញាណកម្ម។ ការងារដាក់ប្រអប់សំបុត្រធ្វើឡើងក្នុងគោលបំណងប្រមូលនូវព័ត៌មាននានា ក៏ដូចជាសំណើ សំណូមពរ ឬ បណ្តឹងផ្សេងៗពីសំណាក់ប្រជាពលរដ្ឋដែលមកទទួលសេវា និង ចូលរួមដោះស្រាយជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និង តម្លាភាព។
ប្រអប់សំបុត្រផ្សេងៗទៀត នឹងត្រូវយកទៅដាក់នៅតាមបណ្តាស្នាក់ការផ្តល់សេវាអត្តសញ្ញណកម្មសំខាន់ៗ រួមមាន ស្នាក់ការផ្តល់លិខិតឆ្លងដែន ស្នាក់ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ។ល។

អត្ថបទផ្សេងៗ

ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅព្រឹកថ្ងៃចន្ទ ១០កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន...

២៩ ឧសភា ២០២៣

លោកជំទាវ ឧត្តមសេនីយ៍ឯក លឹម រស្មី អញ្ជើញចូលរួមពិធីសំណេះសំណាល និងផ្សព្វផ្សាយពីភារកិច្ចចំពោះមុខ របស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍

លោកជំទាវ ឧត្តមសេនីយ៍ឯក លឹម រស្មី អញ្ជើញចូលរួមពិធីសំណេះសំណាល និងផ្សព្វផ្សាយពីភារកិច្ចចំពោះមុខ របស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍។ ទ...

២៥ តុលា ២០២៥

ស្វែងយល់ពីសៀវភៅស្នាក់នៅ នីតិវិធីនៃការធ្វើ និងតើប៉ុន្មានថ្ងៃបាន បើឯកសារគ្រប់ហើយ?

ស្វែងយល់ពីសៀវភៅស្នាក់នៅ នីតិវិធីនៃការធ្វើ និងតើប៉ុន្មានថ្ងៃបាន បើឯកសារគ្រប់ហើយ? សៀវភៅស្នាក់នៅ ជាសៀវភៅប្រើប្រាស់សម្រាប់ជាវិធានការនគរបាល ដើម្បីស្...

១១ វិច្ឆិកា ២០២៤

ខេត្តព្រៃវែង៖ នៅថ្ងៃអាទិត្យ ២កេីត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៥ សកម្មភាពផ្នែកជំនាញអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៃអធិការដ្ឋាននគរបាលស្រុកពោធិ៍រៀង ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង

ខេត្តព្រៃវែង៖ នៅថ្ងៃអាទិត្យ ២កេីត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៥ សកម្មភាពផ្នែកជំនាញអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៃអ...

៣១ មីនា ២០២៥

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម