អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម : នៅព្រឹកថ្ងៃច័ន្ទ ៧រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែ វិច្ឆិកា ឆ្នាំ២០១៩ អនុវត្តតាមគោលការណ៍ដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រុមការងារចុះដាក់ ប្រអប់សំបុត្រទទួលមតិសំណូមពរប្រជាពលរដ្ឋ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង និងជាប្រធានក្រុមការងារ បានបន្តសហការ ជាមួយនាយកដ្ឋានលិខិតឆ្លងដែន និងនាយកដ្ឋាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដាក់ប្រអប់សំបុត្រនៅមុខក្លោងទ្វារចូលនាយកដ្ឋានទាំងពីរ និងក្នុងច្រកចូលអគារនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដើម្បីទទួលនូវមតិ និងសំណូមពរប្រជាពលរដ្ឋដែលមកទទួលសេវាលិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ ការងារដាក់ប្រអប់សំបុត្រធ្វើឡើងក្នុងគោលបំណងប្រមូលនូវព័ត៌មាននានា ក៏ដូចជាសំណើ សំណូមពរ ឬ បណ្តឹងផ្សេងៗពីសំណាក់ប្រជាពលរដ្ឋដែលមកទទួលសេវា និងចូលរួមដោះស្រាយជូនប្រជាពលរដ្ឋប្រកបដោយ ប្រសិទ្ធភាព និងតម្លាភាព៕
ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃអង្គារ ១១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការនគរបាលខេ...
១៣ តុលា ២០២០
ឯកឧត្ដម ឧត្តមសេនីយ៍ទោ ផុន លីវិរៈ អញ្ជើញចូលរួមពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជា្ញធរជាតិប្រយុទ្ធប្រឆាំងគ...
០៧ មីនា ២០២៦
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ផ្តល់កិច្ចសម្ភាសន៍ស្ដីពី «វឌ្ឍនភាពការងារ ប្រចាំឆមាសទ...
២៨ កក្កដា ២០២៥
ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា និងឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង ចំរើន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ស្ដីពីការរៀបចំដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន...
១១ វិច្ឆិកា ២០២៤