ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃពុធ ៦រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដម ឧត្តមសេនីយ៍ឯក មាស សុីផាន អគ្គនាយករង តំណាង ឯកឧត្ដម នាយឧត្ដមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួម ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអាគារសិក្សា ១ខ្នង ៤ជាន់ ១២បន្ទប់ នៃសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្ដីទី។
ក្នុងពិធីនេះដែរ ក៏មានការចូលរួមពីសំណាក់ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្ដម អគ្គនាយក អគ្គនាយករង ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អភិបាលខេត្ត ឯកឧត្ដម លោកជំទាវ លោក លោកស្រី អភិបាលរងខេត្ត អភិបាលក្រុង/ស្រុក និងភ្ញៀវកិត្តិយសជាច្រើននាក់ទៀត៕






ឯកឧត្តម ឧត្តមសេនីយ៍ទោ ហេង ចំរើន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំក្រុមការងារបច្ចេកទេសអភិវឌ្ឍប្រព័ន្ធរួមអត្តសញ្ញាណប្រជាជន (IPIS) និងប្រព័...
២៣ សីហា ២០២៥
កិច្ចប្រជុំពិភាក្សាក្រុមការងារផ្នែកផ្គត់ផ្គង់ និងរៀបចំពិធីជប់លៀង ដើម្បីត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥...
១៦ ធ្នូ ២០២៤
ខេត្តកំពង់ស្ពឺ៖ នាថ្ងៃចន្ទ ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ លោ...
២៨ កញ្ញា ២០២០
ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ទទួលជួប និងពិភាក្សាពិគ្រោះយោបល់ជាមួយទីប្រឹក្សាអន្តរជាតិ រៀបចំផែនការយុទ្ធសាស្រ្តជាតិ ស្តីពីអត្តសញ្ញាណកម្មដ...
២៥ តុលា ២០២៥