ក្រុមការងារដាក់ប្រអប់សំបុត្រទទួលមតិ សំណូមពរប្រជាពលរដ្ឋ នៅសាខាផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ  ក្នុងបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) និងទីស្នាក់ការផ្តល់លិខិតធ្វើដំណើរ និងប័ណ្ណពលករកម្ពុជា ធ្វើការនៅបរទេស នៅជាន់ទី២  ផ្សារស្ទឹងមានជ័យថ្មី
ថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ២០:០៣ ល្ងាច

ក្រុមការងារដាក់ប្រអប់សំបុត្រទទួលមតិ សំណូមពរប្រជាពលរដ្ឋ នៅសាខាផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ក្នុងបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) និងទីស្នាក់ការផ្តល់លិខិតធ្វើដំណើរ និងប័ណ្ណពលករកម្ពុជា ធ្វើការនៅបរទេស នៅជាន់ទី២ ផ្សារស្ទឹងមានជ័យថ្មី

បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស)៖ នៅព្រឹកថ្ងៃពុធ ៩រោចខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង និងជាប្រធានក្រុមការងារដាក់ប្រអប់សំបុត្រទទួលមតិ សំណូមពរប្រជាពលរដ្ឋ បានបន្តដឹកនាំក្រុមការងារ សហការជាមួយសាខាផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ក្នុងបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដើម្បីដាក់ប្រអប់សំបុត្រ នៅមុខច្រកទ្វារចូល ចេញ បេឡាជាតិរបបសន្តិសុខសង្គម ដើម្បីទទួលនូវមតិ សំណូមពរ របស់កម្មករ បុគ្គលិកក្រុមហ៊ុន ដែលមកទទួលសេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅពេលមកធ្វើប័ណ្ណ ប.ស.ស។
នារសៀលថ្ងៃដដែលក្រុមការងារបានបន្តសហការជាមួយទីស្នាក់ការផ្តល់លិខិតធ្វើដំណើរ និង ប័ណ្ណពលករកម្ពុជា ធ្វើការនៅបរទេស យកប្រអប់សំបុត្រដាក់មុខច្រកទ្វាររបស់ទីស្នាក់ការនៅជាន់ទី២ ផ្សារស្ទឹងមានជ័យថ្មី ដើម្បីទទួលនូវមតិ សំណូមពររបស់ពលករដែលមកទទួលសេវាលិខិតធ្វើដំណើរពលករ ក៏ដូចជាទទួលនូវមតិ សំណូមពររបស់ប្រជាពលរដ្ឋទូទៅផងដែរពាក់ព័ន្ធសេវាអត្តសញ្ញណកម្ម។
ការងារដាក់ប្រអប់សំបុត្រនេះ គឺអនុវត្តតាមគោលការណ៍ដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្នុងគោលបំណងទទួលនូវមតិ សំណូមពរប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដែលមកទទួលសេវាអត្តសញ្ញាណកម្មមកដោះស្រាយប្រកបដោយប្រសិទ្ធភាព និង តម្លាភាព សំដៅកាត់បន្ថយការថ្នាំងថ្នាក់របស់ប្រជាពលរដ្ឋមកលើមន្ត្រីផ្តល់សេវា។

អត្ថបទផ្សេងៗ

ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុកចាយ បញ្ញារ៉ា អគ្គនាយករង តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ កង សុខន អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ទោ...

០១ មេសា ២០២២

លោក ភូ សុក អនុប្រធាននាយកដ្ឋាន​អត្រា​នុកូល​ដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចុះផ្សព្វផ្សាយសេចក្តីណែនាំលេខ ០៤៥ សណន របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩

សាលារាជធានីភ្នំពេញ៖ លោក ភូ សុក អនុប្រធាននាយកដ្ឋាន​អត្រា​នុកូល​ដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចុះផ្សព្វ​ផ្សាយ​សេចក្តីណែនាំលេខ ០៤៥ សណន របស់ក្រស...

០៤ មីនា ២០២០

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យការត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារថ្មី នៃទីស្ដីការប្រសួងមហាផ្ទៃ

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យការត្រៀមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប...

១៥ តុលា ២០២៣

ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ពិភាក្សាកម្រិតបច្ចេកទេស លើគម្រោងថវិកាសម្រាប់គ្រប់គ្រងឆ្នាំ២០២៧ របស់ក្រសួងមហាផ្ទៃ (ផ្នែករដ្ឋបាលទូទៅ)

ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ពិភាក្សាកម្រិតបច្ចេកទេស លើគម្រោងថវិកាសម្រាប់គ្រប់គ្រងឆ្នាំ២០២៧ របស់ក្រសួងមហា...

១១ កក្កដា ២០២៦

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម