សាលប្រជុំអគ្គនាយកដ្ឋានអន្តោប្រវេសន៍៖ នៅព្រឹកថ្ងៃចន្ទ ៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមបច្ចេកទេសអន្តរក្រសួង ដើម្បីបន្តពិនិត្យ ពិភាក្សាសេចក្ដីព្រាងច្បាប់ស្ដីពីអន្តោប្រវេសន៍ថ្មី ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួង។
ក្នុងកិច្ចប្រជុំនេះផងដែរក៏មានការអញ្ចើញចូលរួមពី ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ តំណាង ក្រសួង ស្ថាប័នពាក់ព័ន្ធ ឯកឧត្តម អគ្គនាយក អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឯកឧត្តម តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម លោកជំទាវ តំណាង អគ្គនាយក នៃអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ និងជំនាញពាក់ព័ន្ធជាច្រើនផងដែរ៕













ខេត្តត្បូងឃ្មុំ៖ នៅថ្ងៃសៅរ៍ ៤រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ សកម្មភាពជំនាញតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល...
១៧ មិថុនា ២០២៥
ខេត្តព្រះវិហារ៖ នៅថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ សកម្មភាពប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគ...
១៨ កញ្ញា ២០២៣
ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សាយ ម៉េងឈាង អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សា អំពីវីដេអូផ្តល់សេវាអត្តសញ្ញាណកម្ម ជូនប្រជាពលរដ្ឋ។ អគ្គនាយកដ្ឋានអត្តសញ្...
១១ វិច្ឆិកា ២០២៥
ឯកឧត្តម បណ្ឌិត តុប នេត ដឹកនាំគណៈប្រតិភូ អញ្ជើញទៅទស្សនកិច្ច និងជួបពិភាក្សាការងារនៅស្នងការដ្ឋាននគរបាលរដ្ឋធានីហាណូយ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កឿណា...
០៧ កក្កដា ២០២៥