ឯកឧត្តម ឧត្តមសេនីយ៍ឯក តាត និមល អគ្គនាយករង និងជាប្រធានក្រុមការងាររួម តាក់តែងសេច​ក្តី​ព្រាង​លិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ បានអញ្ជើញ​ចូលរួមកិច្ចប្រជុំ​ក្រុមការ​ងាររៀបចំសេចក្ដី​ព្រាង​លិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ពាក់ព័ន្ធសេចក្ដីព្រាងច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម របស់នាយកដ្ឋាន​អត្រានុ​កូល​ដ្ឋាន
ថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០២៣ ២១:៣៣ ល្ងាច

ឯកឧត្តម ឧត្តមសេនីយ៍ឯក តាត និមល អគ្គនាយករង និងជាប្រធានក្រុមការងាររួម តាក់តែងសេច​ក្តី​ព្រាង​លិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ បានអញ្ជើញ​ចូលរួមកិច្ចប្រជុំ​ក្រុមការ​ងាររៀបចំសេចក្ដី​ព្រាង​លិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ពាក់ព័ន្ធសេចក្ដីព្រាងច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម របស់នាយកដ្ឋាន​អត្រានុ​កូល​ដ្ឋាន

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម៖ នៅព្រឹកថ្ងៃអង្គារ ៣កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ក្រុមការងាររៀបចំសេចក្ដីព្រាងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ពាក់ព័ន្ធសេចក្ដីព្រាងច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម របស់នាយកដ្ឋានអត្រានុកូលដ្ឋាន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក តាត និមល អគ្គនាយករង និងជាប្រធានក្រុមការងាររួម តាក់តែងសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ បានពិនិត្យ ពិភាក្សាឡើងវិញទៅលើសេចក្ដីព្រាងប្រកាស ស្ដីពីការចុះបញ្ជីអត្រានុកូលដ្ឋានជាបន្ត។

ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្ដម អេង ច័ន្ទតារា អគ្គនាយករង និងជាប្រធាននាយកដ្ឋានអត្រានុកូលដ្ឋាន លោក-លោកស្រីអនុប្រធាននាយកដ្ឋាន លោកប្រធានការិយាល័យ លោក-លោកស្រីអនុការិយាល័យ និងមន្រ្តីចំណុះនាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មផងដែរ៕

អត្ថបទផ្សេងៗ

ឯកឧត្ដម អ៊ុកចាយ បញ្ញារ៉ា អញ្ជើញចូលរួមពិធីបើកសិក្ខាសាលាបូកសរុប និងផ្សព្វផ្សាយលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រុមការងារ SOMTC-កម្ពុជា

ឯកឧត្ដម អ៊ុកចាយ បញ្ញារ៉ា អញ្ជើញចូលរួមពិធីបើកសិក្ខាសាលាបូកសរុប និងផ្សព្វផ្សាយលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រុមការងារ SOMTC-ក...

០៧ មិថុនា ២០២៥

សូមអញ្ជើញទស្សនាសេចក្ដីប្រកាសថ្កោលទោសរបស់ក្រសួងមហាផ្ទៃ ចំពោះក្រុមសកម្មជនប្រឆាំងជ្រុលនិយមនិរទ្ទេសខ្លួននៅក្រៅប្រទេសដែលបន្តញុះញង់ឱ្យកងកម្លាំងប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ ដូចតទៅ!

សូមអញ្ជើញទស្សនាសេចក្ដីប្រកាសថ្កោលទោសរបស់ក្រសួងមហាផ្ទៃ ចំពោះក្រុមសកម្មជនប្រឆាំងជ្រុលនិយមនិរទ្ទេសខ្លួននៅក្រៅប្រទេសដែលបន្តញុះញង់ឱ្យកងកម្លាំងប្រឆាំងនឹងរាជ...

០២ កញ្ញា ២០២៤

អបអរសាទរការចុះបញ្ជី បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សា និងសន្តិភាព ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (១១ កក្កដា ២០២៥)

អបអរសាទរការចុះបញ្ជី បូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សា និងសន្តិភាព ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (១១ កក្កដា ២០២៥)។

២១ កក្កដា ២០២៥

ឯកឧត្តម ឧត្តមសេនីយ៍ទោ ផុន លីវិរៈ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងវឌ្ឍប្រព័ន្ធគ្រប់គ្រងការផ្ទៀងផ្ទាត់ទិន្នន័យអតីតមន្រ្តីរាជការស៊ីវិល មន្រ្តីពន្ធនាគារ មន្រ្តីនគរបាលជាតិ

ឯកឧត្តម ឧត្តមសេនីយ៍ទោ ផុន លីវិរៈ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងវឌ្ឍប្រព័ន្ធគ្រប់គ្រងការផ្ទៀងផ្ទាត់ទិន្នន័យអតីតមន...

២៣ ឧសភា ២០២៦

អគ្គនាយក

អត្ថបទថ្មីៗ

តួនាទីភារកិច្ចអគ្គនាយកដ្ឋាន

អត្ថបទពេញនិយម